• 2020-02-13 02:51:13
  • ព័ត៌មាន

មេ Tesla ថា ឡានប្រើសាំង និងម៉ាស៊ូត នឹងធ្លាក់ថ្លៃ ព្រោះហេតុផលមួយ

  • 2020-02-13 02:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ Tesla លោក Elon Musk បានប្រាប់ឲ្យដឹងថា តម្លៃនៃរថយន្តប្រើសាំង និងម៉ាស៊ូតមួយទឹក នឹងធ្លាក់ចុះខ្លាំង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារតែការកើនឡើងនៃរថយន្តអគ្គិសនី។

លោក Elon Musk

ការអះអាងរបស់ Musk បានធ្វើឡើងបន្ទាប់ពីមានអ្នកប្រើបណ្តាញសង្គម Twitter ឈ្មោះ SamTalksTesla និយាយថា "ចក្រភពអង់គ្លេស នឹងហាមឃាត់រថយន្តដំណើរការដោយម៉ាស៊ីនចំហេះក្នុង (ប្រើប្រេងឥន្ធនៈ) ចាប់ពីឆ្នាំ២០៣៥។ ប្រទេសដទៃជាច្រើនទៀតនឹងធ្វើតាម។ Tesla បានបញ្ជាក់ឲ្យឃើញ ១០០% ថា រថយន្តអគ្គិសនីពិតជាមានសមត្ថភាព និងទទួលបានជោគជ័យ”។

ជាការពិតណាស់ រថយន្តប្រើម៉ាស៊ូត និងសាំង នឹងធ្លាក់ចុះថ្លៃ ស្របពេលដែលរថយន្តអគ្គិសនីកើនឡើងរឹតតែច្រើន ហើយលក់ដាច់ជាងរថយន្តដំណើរការដោយម៉ាស៊ីនចំហេះក្នុងទាំងនោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់