• 2020-02-07 07:25:04
  • ព័ត៌មាន

Lexus នឹងចេញឡានអាចបើកស្វ័យប្រវត្តិដំបូងរបស់ខ្លួនក្នុងឆ្នាំនេះ

  • 2020-02-07 07:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus នឹងបញ្ចេញរថយន្តដែលមានសមត្ថភាពអាចបើកបរដោយស្វ័យប្រវត្តិដំបូងបង្អស់របស់ខ្លួន កម្រិត២ (Level 2) នៅក្នុងឆ្នាំ២០២០នេះ។

ទោះជាយ៉ាងណា នាយកក្រុមហ៊ុន Lexus លោក Koji Sato បានពណ៌នារថយន្តនេះថា "អាចដកដៃពីចង្កូតបាន ប៉ុន្តែភ្នែកត្រូវតែមើលផ្លូវ”។

“វានឹងចាប់ផ្តើមពីកម្រិត២ ប៉ុន្តែវានឹងអាចធ្វើការអាប់ដេត ដូច្នេះយើងអាចអាប់ដេតកម្រិតរបស់វាឲ្យកាន់តែវៃឆ្លាត និងប្រសើរនាពេលអនាគត”។ នេះបើតាមសម្តី លោក Sato។

យ៉ាងណាក៏ដោយ Lexus មិនបានបញ្ជាក់ឲ្យច្បាស់ថាពេលណាទើបអតិថិជនអាចប្រើបច្ចេកវិទ្យាដ៏ទំនើបនេះឡើយ ហើយក៏មិនបានបញ្ជាក់ដែរថា រថយន្ត Lexus ម៉ូដែលណានឹងបំពាក់បច្ចេកវិទ្យាខាងលើ។

គួរឲ្យដឹងថា រថយន្ត Lexus ម៉ូដែលថ្មីនោះនឹងបំពាក់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិត២ ហៅថា Highway Teammate ផលិតដោយក្រុមហ៊ុន Denso ដោយវាប្រើប្រាស់ប្រព័ន្ធ LiDAR ក៏ដូចជាកាមេរ៉ា ដើម្បីអនុញ្ញាតឲ្យរថយន្តអាចបើកដោយស្វ័យប្រវត្តិបាន។ វាក៏អាចផ្លាស់ប្តូរគន្លងផ្លូវដោយស្វ័យប្រវត្តិ, បើកតាមរថយន្តនៅក្នុងគន្លង និងវ៉ាជែងរថយន្តដទៃនៅលើផ្លូវហាយវេបានផងដែរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់