• 2020-02-07 04:50:07
  • ព័ត៌មាន

មើលរូបរាង Highlander XSE ២០២១ នៅខាងក្រៅបែបនេះ ទើបដឹងថាកាចខ្លាំង (វីដេអូ)

  • 2020-02-07 04:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បានបញ្ចេញ Highlander ប្រភេទ XSE ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងកម្មវិធី 2020 Chicago Auto Show ដែលទទួលបានការអាប់ដេតជាច្រើន និងមានរូបរាងរឹតតែកាចជាងមុន។

ចំណែកឯផ្នែកខាងក្នុង វាបានបំពាក់ពូកស្បែក ២ពណ៌ , ប្រព័ន្ធភ្លើងក្នុងកាប៊ីន Ambient Lighting, Carbon Fiber និងថ្នេរដេរពណ៌ក្រហមជាដើម។ លើសពីនេះ វាក៏ផ្តល់នូវមុខងារ Android Auto, Apple CarPlay, Amazon Alexa, រន្ធ USB ៥, ប្រព័ន្ធសំឡេង JBL ចំនួន១១គ្រាប់ ផងដែរ។

វាបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់មុខ ហើយក៏មាន Option ប៉ុងពីរផងដែរ។

មិនតែប៉ុណ្ណោះ ប្រព័ន្ធប៉ុងពីរ AWD លើ Highlander XSE ថ្មី អាចបញ្ចូលថាមពលទៅកង់ក្រោយ ៥០% ជួយឲ្យការបើកបរកាន់តែមានទំនុកចិត្ត បូករួមទាំងមុខងារ Multi-Terrain Select ជួយគ្រប់គ្រងគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវលំបាក ឬរអិលឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Motor1 ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់