• 2020-02-07 02:57:42
  • ព័ត៌មាន

ដឹងអត់ Lexus អាចលក់ឡាន Hybrid ប្រណីតច្រើនដាច់គេក្នុងលោក

  • 2020-02-07 02:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន​រថយន្ត​ប្រណីត​ជប៉ុន​ Lexus អាច​លក់​រថយន្ត​បាន​សរុប​ ៧៦៥ ៣៣០ គ្រឿង​នៅ​ទូទាំង​ពិភពលោក ដែល​កើន​ឡើង ១០% ​បើ​​ធៀប​នឹង​ឆ្នាំ​មុន។ ​នៅ​ឆ្នាំ ២០១៩ ដដែល​ក្រុមហ៊ុន​អាច​លក់​ចេញ​រថយន្ត​សរុប​បាន​ ១០ លាន​គ្រឿង ក្នុង​រយៈពេល​ ៣០ ឆ្នាំ​នៃ​ការ​កកើត​ម៉ាក​នេះ​ឡើង។

កំណើន​លក់​នៃ​រថយន្ត​នៅ​ឆ្នាំ ២០១៩ គឺ​ដោយ​សារ​​ការ​ពេញ​និយម​លើ​រថយន្ត​ Hybrid ​របស់​ខ្លួន​ដែល​មាន​ដូច​ជា UX 250h និង RX 450h ដែល​ទើប​​ទទួល​បាន​ការ​អាប់ដេត​ថ្មី។ ចាប់​តាំង​ពី​ឆ្នាំ ២០០៥ មក Lexus អាច​លក់​រថយន្ត​ Hybrid បាន​ជាង ១,៧ លាន​គ្រឿង នៅ​ទូទាំង​ពិភពលោក ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា​ក្រុមហ៊ុន​លក់​រថយន្ត Hybrid ប្រណីត​បាន​ច្រើន​ជាង​គេ​បំផុត។

ត្បិត​ថា​ជោគជ័យ​ជា​មួយ​នឹង​រថយន្ត​ប្រភេទ Hybrid មែន ប៉ុន្តែ​ក្រុមហ៊ុន​ក៏​​មិន​មើល​រំលង​រថយន្ត​អគ្គិសនី​ដែរ។ ជាក់​ស្ដែង​ក្រុមហ៊ុន​បាន​បង្ហាញ​ចេញ​រថយន្ត​អគ្គិសនី​ដំបូង​កាល​ពី​ចុង​ឆ្នាំ ២០១៩ គឺ​ម៉ូដែល Lexus UX 300e ដែល​​ម៉ូទ័រ​អគ្គិសនី​របស់​វា​មាន​កម្លាំង ២០១ សេះ ហើយ​អាច​បើកបរ​បាន​ចម្ងាយ ៤០០ គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ។ រថយន្ត​នេះ​នឹង​ចេញ​លក់​​នៅ​អឺរ៉ុប​នា​ចុង​ឆ្នាំ ២០២០ នេះ៕​​

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សុខហេង

មតិយោបល់