• 2020-02-06 06:55:19
  • ព័ត៌មាន

ចេញហើយ Toyota Highlander XSE ឆ្នាំ២០២១ រាងកាចជាងមុន ហើយនេះតម្លៃវា

  • 2020-02-06 06:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលជិត១ឆ្នាំហើយដែល Toyota Highlander និង Highlander Hybrid ឆ្នាំ២០២០ ដែលមានរូបរាងថ្មី បានបង្ហាញខ្លួន នៅឯកម្មវិធី 2019 New York Auto Show។ ឥឡូវនេះ Toyota បានបញ្ចេញ Highlander ប្រភេទ XSE ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងកម្មវិធី 2020 Chicago Auto Show ដែលទទួលបានការអាប់ដេតជាច្រើន។

Toyota អះអាងថា Highlander XSE ថ្មី ត្រូវបានឌីហ្សាញឡើងសម្រាប់មនុស្សដែលត្រូវការរថយន្ត SUV ប៉ុន្តែអាចបើកបរដូចរថយន្ត Sport Sedan។ ស្ថិតនៅចន្លោះរវាងម៉ូដែល XLE និង Limited រថយន្ត Highlander XSE នេះ បំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់មុខ ហើយក៏មាន Option ប៉ុងពីរផងដែរ។

មិនតែប៉ុណ្ណោះ ប្រព័ន្ធប៉ុងពីរ AWD លើ Highlander XSE ថ្មី អាចបញ្ចូលថាមពលទៅកង់ក្រោយ ៥០% ជួយឲ្យការបើកបរកាន់តែមានទំនុកចិត្ត បូករួមទាំងមុខងារ Multi-Terrain Select ជួយគ្រប់គ្រងគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវលំបាក ឬរអិលឡើយ។

ចំណែកឯផ្នែកខាងក្នុង វាបានបំពាក់ពូកស្បែក ២ពណ៌ , ប្រព័ន្ធភ្លើងក្នុងកាប៊ីន Ambient Lighting, Carbon Fiber និងថ្នេរដេរពណ៌ក្រហមជាដើម។ លើសពីនេះ វាក៏ផ្តល់នូវមុខងារ Android Auto, Apple CarPlay, Amazon Alexa, រន្ធ USB ៥, ប្រព័ន្ធសំឡេង JBL ចំនួន១១គ្រាប់ ផងដែរ។

រថយន្ត Toyota Highlander XSE ឆ្នាំ២០២១ នឹងចេញលក់នាពេលឆាប់ៗខាងមុខនេះ ខណៈតម្លៃរបស់វាអាចស្ថិតនៅចន្លោះ ៣៩ ៦០០ដុល្លារ ដល់ ៤៣ ៦៥០ដុល្លារ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់