• 2020-02-05 07:49:04
  • ព័ត៌មាន

OnePlus ក្លាយជាស្ដេចទូរសព្ទ Premium នៅប្រទេសឥណ្ឌា

  • 2020-02-05 07:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Counterpoint Research បាន​បញ្ចេញ​របាយការណ៍​ចុង​ក្រោយ​មួយ​អំពី​ទីផ្សារ​ស្មាតហ្វូន​តម្លៃ​ថ្លៃ​កម្រិត Premium នៅ​​ប្រទេស​​ឥណ្ឌា​ ដែល​បង្ហាញ​ថា​ឆ្នាំ ២០១៩ គឺ​ជា​ឆ្នាំ​ដែល OnePlus ឡើង​កូដ​ដល់​កំពូល។

ទីផ្សារ​ស្មាតហ្វូន Premium គេ​ឃើញ​ OnePlus កាន់​កាប់​ទីផ្សារ​ ៣៣% នាំ​មុខ​ Samsung និង​ Apple។ បញ្ជាក់​ថា​ស្មាតហ្វូន​ដែល​គេ​ចាត់​ទុក​​ថា​ស្ថិត​នៅ​កម្រិត Premium នៅ​ឥណ្ឌា​គឺ​មាន​តម្លៃ​ចាប់​ពី ៤២០ ដុល្លារ​ឡើង​ដល់​ក្រោម​ប្រមាណ ៦៣០ដុល្លារ។

ពេល​នេះ OnePlus មាន​កាន់​កាប់​ចំណែក​ទីផ្សារ​ស្មាតហ្វូន Premium នៅ​ឥណ្ឌា ១ភាគ៣ បន្ទាប់​ពី​ការ​កើន​ឡើង​ចំនួន​លក់ ២៨% បើ​ធៀប​នឹង​ឆ្នាំ ២០១៨។ ម៉ាក OnePlus ក៏​ជា​ម៉ាក​ស្មាតហ្វូន Premium ដំបូង​នៅ​​ឥណ្ឌា អាច​លក់​ស្មាតហ្វូន Premium បាន​ ២ លាន​គ្រឿង​ក្នុង​ពេល​មួយ​ឆ្នាំ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់