• 2020-02-05 03:23:42
  • ព័ត៌មាន

ឡាន Tesla នឹងប្រើអាគុយឡានអគ្គិសនី ផលិតដោយចិន

  • 2020-02-05 03:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីចិន មានឈ្មោះថា CATL បានសម្រេចកិច្ចព្រមព្រៀងផ្គង់ផ្គង់អាគុយជាមួយក្រុមហ៊ុន Tesla។

ឯកសារផ្សារមូលប័ត្រមួយពី CATL បានបង្ហាញថា ក្រុមហ៊ុន Tesla នឹងកំណត់ថា តើខ្លួននឹងទិញអាគុយចំនួនប៉ុន្មាន នៅចន្លោះខែកក្កដាឆ្នាំ២០២០ និង ខែមិថុនា ឆ្នាំ២០២២។ CATL បន្ថែមថា កិច្ចព្រមព្រៀងមិនដាក់កម្រិតលើបរិមាណទិញរបស់ក្រុមហ៊ុន Tesla នោះទេ។

ទោះជាយ៉ាងណា CEO ក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់ថា កិច្ចព្រមព្រៀងទិញអាគុយពីក្រុមហ៊ុន CATL គឺជាចំនួនតូចមួយប៉ុណ្ណោះ ដូចការទិញពីក្រុមហ៊ុន LG Chem ដែរ មិនដូចដៃគូយូរអង្វែងខ្លួន គឺក្រុមហ៊ុន Panasonic ឡើយ។

គួរឲ្យដឹងថា បច្ចុប្បន្ននេះ Tesla កំពុងទិញអាគុយរថយន្តអគ្គិសនីពីក្រុមហ៊ុន LG Chem របស់ប្រទេសកូរ៉េ និង Panasonic របស់ប្រទេសជប៉ុន៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់