• 2020-01-29 10:05:51
  • ព័ត៌មាន

រូបមួយសន្លឹក បង្ហាញគ្រួសារ Galaxy S20 ទាំងមូល

  • 2020-01-29 10:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Evan Blass ដែល​ជា​ប្រភព​ចែក​ចាយ​ដំណឹង​លេច​ធ្លាយ​ល្បី​ឈ្មោះ​មួយ បាន​បង្ហាញ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ត្រកូល Galaxy S20 ទាំង​បី​ម៉ូដែល រួម​ជា​មួយ​ជម្រើស​ពណ៌​នៃ​​ម៉ូដែល​​នីមួយៗ​ផង​ដែរ។

រាប់​ពី​លើ​គឺ Galaxy S20 ដែល​វា​មាន​ជម្រើស​ពណ៌​ចំនួន​បី​គឺ​ពណ៌​ប្រផេះ ពណ៌​ទឹក​សមុទ្រ និង​ពណ៌​ផ្កាឈូក។ បន្ទាប់​មក​គឺ Galaxy S20+ ដែល​មាន​ជម្រើស​ពណ៌​ប្រផេះ ពណ៌​ទឹក​សមុទ្រ និង​ពណ៌​ខ្មៅ។ ចំណែក​ក្រោយ​គេ​គឺ Galaxy S20 Ultra 5G ដែល​មាន​ជម្រើស​ពណ៌​​ប្រផេះ និង​ពណ៌​ខ្មៅ។

គួរ​ដឹង​ថា​ Galaxy S20 ទាំង​បី​ប្រភេទ​នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ខាង​មុខ​ រួម​ជា​មួយ​នឹង​ Galaxy Z Flip មួយ​ទៀត៕​

អត្ថបទ៖ សុខហេង

មតិយោបល់