• 2020-01-29 09:38:26
  • ព័ត៌មាន

ក្រុមហ៊ុនមួយទៀត ត្រៀមឡានភីកអាប់អគ្គិសនី ប្រជែងនឹង Tesla និង Ford

  • 2020-01-29 09:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ប្រណីត Karma ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ California មាន​គោល​បំណង​បង្ហាញ​ចេញ​ Concept នៃ​រថយន្ត​ភីកអាប់​អគ្គិសនី​មុន​ដំណាច់​ឆ្នាំ​នេះ ដោយ​​មាន​​បំណង​ចង់​បង្កើត​គូ​ប្រជែង​សម្រាប់​រថយន្ត​ដែល​ Tesla, Rivian, General Motors និង Ford កំពុង​បង្កើត។

នាយក​ប្រតិបត្តិ​នៃ Karma គឺ​លោក​ Kevin Pavlov និយាយ​ថា​ភីកអាប់​នេះ​នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដែល​មាន​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់​ ដែល​ Karma នឹង​ចាប់​ផ្ដើម​ផលិត​គ្រោង​ឆ្អឹង​នេះ​នៅ​រោងចក្រ​របស់​ខ្លួន​ក្នុង​ភាគ​ខាង​ត្បូង​រដ្ឋ California។ គ្រោង​ឆ្អឹង​នេះ​ក៏​នឹង​ត្រូវ​ប្រើ​លើ​រថយន្ត​ SUV អគ្គិសនី​នា​ពេល​អនាគត​ផង​ដែរ។

Revero

រថយន្ត​ដែល Karma កំពុង​ផលិត​នា​ពេល​នេះ​គឺ​មាន​ម៉ូដែល Revero ដែល​មាន​តម្លៃ​ ១៣៥ ០០០ ដុល្លារ។ លោក Pavlov និយាយ​ថា​ភីកអាប់​​របស់​ខ្លួន​នឹង​មាន​តម្លៃ​ថោក​ជាង​ Revero ប៉ុន្តែ​មិន​បញ្ជាក់​​អំពី​តម្លៃ​ច្បាស់​លាស់​នោះ​ទេ។

Tesla ឯណោះ​វិញ អះអាង​ថា​រថយន្ត​ Cybertruck របស់​ខ្លួន​នឹង​ចេញ​លក់​លើ​ទីផ្សារ​​ជា​មួយ​តម្លៃ​ចាប់​ពី ៣៩ ៩០០ ដុល្លារ ជា​មួយ​ប្រភេទ​បើកបរ​វិល​កង់​ក្រោយ​ ខណៈ​ដែល​​រថយន្ត​ភីកអាប់ R1T របស់ Rivian ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​ភ្លោះ​នឹង​មាន​តម្លៃ​ចាប់​ពី​ក្រោម ៦៩ ០០០ ដុល្លារ។ តម្លៃ​រថយន្ត​ភីកអាប់​របស់ General Motors និង Ford នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ។

កាល​ពី​ឆ្នាំ​ទៅ​ Karma Revero អាច​លក់​ចេញ​បាន​ប្រមាណ ១ ពាន់​គ្រឿង ហេតុ​នេះ​ក្រុមហ៊ុន Karma នៅ​​មិន​ទាន់​ខ្លាំង​ក្លា​នៅ​ឡើយ​ទេ។ ប្រសិន​បើ​ក្រុមហ៊ុន​ពិត​ជា​ប្រឡូក​ក្នុង​ទីផ្សារ​រថយន្ត​ភីកអាប់​មែន នោះ​ត្រូវ​បញ្ចេញ​លក់​ផលិតផល​ដែល​ថោក និង​មាន​ភាព​ទាក់ទាញ​​​ច្រើន​ជាង​ Revero៕​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់