• 2020-01-29 09:06:21
  • ព័ត៌មាន

ស្មាតហ្វូនលក់ដាច់ជាង ៦ លានគ្រឿងនឹងបង្ហាញមុខនៅកម្ពុជា ឆាប់ៗនេះ

  • 2020-01-29 09:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme គឺជាម៉ាកវ័យក្មេងមួយដែលទើបនឹងបង្កើតឡើងដែលជាម៉ាកទូរស័ព្ទ ឌីហ្សាញឡើងសម្រាប់យុវវ័យជាពិសេសតែម្តង។

realme 5 series

ក្នងរយៈពេលត្រឹមតែមួយឆ្នាំកន្លះកន្លងមកនេះ realme បានទទួលលទ្ធផលយ៉ាងល្អគួរអោយកត់សម្គាល់នៅទូទាំពិភពលោក ដូចដែលបានដឹងហើយថា realme ធ្លាប់បានចេញទូរសព្ទជាច្រើនម៉ូឌែល ដែលមានរូបរាងទាន់សម័យ គុណភាពល្អនិងតម្លៃសមរម្យ ទទួលបានការគាំទ្រនិងចូលចិត្តយ៉ាងខ្លាំង។ ក្នុងនោះផងដែល realme 5 series ទទួលបានការគាំទ្រខ្លាំងជាងគេ ដោយចំនួនលក់នៅទូទាំងពិភពលោកមានចំនួនដល់ទៅ ៦ លានគ្រឿង។

មកដល់ឥឡូវនេះ អ្នកអាចចាប់អារម្មណ៍ឃើញថា ស្មាតហ្វូន realme ទទួលបានការគាំទ្រយ៉ាងខ្លាំងជាពិសេសគឺម៉ូឌែល realme 5 series មិនថាព៌ណ មុខងារឬក៏តម្លៃ អាចនិយាយបានថា វាសាកសមជាមួយនឹងតម្រូវការអ្នកទាំងអស់គ្នា។ ដូចនេះ realme ទទួលបានការវាយតម្លៃយ៉ាងល្អពីទីផ្សារជាច្រើនទូទាំងពិភពលោក។

ទូរសព្ទ realme 5 series រួមមាន realme 5Pro,realme 5,realme 5i និង realme5s ៤ ម៉ូឌែល។ realme 5Pro បំពាក់ទៅដោយបន្ទះឈីប snapdragon 712 និងកាមេរ៉ា 4 គ្រាប់ 48mp ដែលស្ថិតក្នុងតម្លៃចន្លោះពី ២០០ ទៅ ៣០០ ដុល្លារ។

រីឯ realme 5 បំពាក់ទៅដោយបន្ទះឈីប snapdragon 665 ក៏មានកាមេរ៉ា ៤ គ្រាប់និងតម្លៃសមរម្យនិងក្លាយជាជំរើសដ៏ពេញនិយមសម្រាប់យុវវ័យដូចគ្នា៕

យោងតាមព៌តមានដែល realme បានប្រកាសជាផ្លូវការកាលពីពេលថ្មីៗនេះថា សមាជិកថ្មី realme 5i នឹងប្រកាសដាក់លក់ជាផ្លូវការនៅប្រទេសកម្ពុជានៅថ្ងៃទី៥ខែកុម្ភៈ។ ប៉ុន្តែយោងតាមរយៈព៌តមានដែល realme បានបង្ហើបអោយដឹងនោះ គ្រាន់តែដឹងថា realme 5i ក៏ជាទូរស័ព្ទដែលមានកាមេរ៉ា ៤ គ្រាប់ដែរ។ សម្រាប់ព៌តមានលំអិតផ្សេងៗ realme នឹងដាក់ប្រកាសជាផ្នូវការនៅពេលក្រោយ សូមទន្ទឹមរង់ចាំទាំងអស់គ្នា៕

realme 5 series

អត្ថបទ៖ រក្សា

មតិយោបល់