• 2020-01-29 08:50:02
  • ព័ត៌មាន

Samsung Galaxy Z Flip មិនមែនមានតែមួយពណ៌នេះទេ

  • 2020-01-29 08:50:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទន្ទឹម​នឹង​ការ​លេច​ធ្លាយ​​ព័ត៌មាន​អំពី​​ត្រកូល​ Galaxy S20 ​​ឥត​ឈប់​ឈរ​នោះ ក៏​មាន​ការ​លេច​ធ្លាយ​ព័ត៌មាន​អំពី Galaxy Z Flip ស្មាតហ្វូន​បត់​ដែល​រំពឹង​ប្រកាស​ចេញ​ដំណាល​គ្នា​ជា​មួយ​ Galaxy S20 នា​ថ្ងៃ​ទី ១១ កុម្ភៈ​ខាង​មុខ។

WinFurture វិបសាយ​ច្បាស់​ការណ៍​មួយ​ បាន​ចែក​រំលែក​លក្ខណៈ​សម្បត្តិ និង​បញ្ចេញ​រូបភាព​ Render ផ្លូវ​ការ​នៃ Galaxy Z Flip ពណ៌​ស្វាយ។ នា​ពេល​នេះ​ SamMobile បាន​បញ្ជាក់​ថា​ Galaxy Z Flip នឹង​មាន​ជម្រើស​ពណ៌​ជា​ច្រើន​​បន្ថែម​ទៀត​ រួម​មាន​ពណ៌​មាស, ខ្មៅ និង​ពណ៌​ប្រាក់។

ចំពោះ​លក្ខណៈ​សម្បត្តិ​របស់ Galaxy Z Flip មាន​ដូច​ខាង​ក្រោម ៖

  • អេក្រង់​មេ AMOLED ទំហំ ៦,៧ អ៊ីញ កម្រិត FullHD+

  • អេក្រង់​ទី​ពីរ​​ប្រភេទ AMOLED ទំហំ ១,០៦ អ៊ីញ កម្រិត ៣០០x១១៦ ភីកសែល

  • ប្រើ​បន្ទះ​ឈីប Snapdragon 855+

  • RAM ទំហំ ៨GB

  • អង្គ​ផ្ទុក​​ប្រភេទ UFS 3.0 ទំហំ ២៥៦GB មិន​មាន​រន្ធ​ដោត​មេមូរី​កាត

  • ថ្ម​ទំហំ ៣៣០០ mAh អាច​សាក​ថ្ម​ល្បឿន​លឿន ១៥ វ៉ាត់

  • កាមេរ៉ា​មេ ១២ MP បូក​នឹង​កាមេរ៉ា Ultra-Wide ១២ MP

  • កាមេរ៉ា Selfie កម្រិត ១០ MP

  • ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ចំហៀង​

  • ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 10 និង​ស្បែក One UI 2.0

  • តម្លៃ​ចាប់​ផ្ដើម​ពី​ប្រមាណ ១ ៦៥២ ​ដុល្លារ​

ប្រភព៖ The Verge | Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់