- 2020-01-28 08:18:43
- ព័ត៌មាន
បណ្ដាញ YouTube របស់ចិន ផ្ដល់វីដេអូបង្រៀននៅផ្ទះ ឥតគិតលុយ
- 2020-01-28 08:18:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដាញ YouTube របស់ចិន ផ្ដល់វីដេអូបង្រៀននៅផ្ទះ ឥតគិតលុយ
ចន្លោះមិនឃើញ
សេវាកម្ម Youku របស់ Alibaba ដែលប្រៀបធៀបដូចជា YouTube នៅប្រទេសចិន បានប្រកាសកាលពីថ្ងៃចន្ទ ថានឹងផ្ដល់នូវការបង្រៀនលើអនឡាញសម្រាប់សិស្សថ្នាក់បឋម និងមធ្យមសិក្សា។
ការបង្រៀននឹងមិនគិតលុយនោះទេ ដែលមានជំនួយពីផលិតផលដទៃទៀតរបស់ Alibaba ឈ្មោះថា DingTalk ដែលវាជាសេវាកម្មទំនាក់ទំនងនៅការិយាល័យមួយស្រដៀងនឹង Slack ដែរ។ សារព័ត៌មានរដ្ឋចិនបានចុះផ្សាយថា មានសាលាបឋម និងមធ្យមសិក្សាជិត ៥០ ក្នុងខេត្ត Hubei នៃក្រុង Wuhan បានចូលរួមកម្មវិធីនេះ។
ក្រុមហ៊ុនផ្សេងទៀតក៏មានសកម្មភាពស្រដៀងគ្នានេះដែរ។ ជាក់ស្ដែងដូចជា New Oriental Group ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មបង្រៀនឯកជនធំជាងគេនៅចិន មានផ្ដល់ថ្នាក់បង្រៀន ១ លានវគ្គឥតគិតថ្លៃដល់សិស្សសាលា។ ក្រុមហ៊ុនបង្រៀនលើអនឡាញឈ្មោះ iTutor ក៏សម្រេចផ្ដល់ការបង្រៀនលើប្រព័ន្ធរបស់ពួកគេដោយឥតគិតថ្លៃដែរ៕