• 2020-01-28 06:42:57
  • ព័ត៌មាន

Facebook ប្រាប់ឲ្យបុគ្គលិកនៅចិន ធ្វើការពីផ្ទះ

  • 2020-01-28 06:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Facebook បាន​ប្រាប់​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ទប់​ស្កាត់​ការ​​រាលដាល​នៃ​វីរុស​កូរ៉ូណា។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ Facebook ប្រាប់​​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ។

ក្រុមហ៊ុន​ក៏​បាន​ប្រាប់​ដល់​បុគ្គលិក​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ចិន ឲ្យ​ធ្វើ​ការ​ពី​ផ្ទះ​​​ផង​ដែរ។

អ្នក​នាំ​ពាក្យ​​បាន​ប្រាប់​ដល់​ Reuters ដូច​នេះ​ថា ៖ "​ជា​ការ​ប្រុងប្រយ័ត្ន យើង​បាន​អនុវត្តន៍​វិធានការ​ដើម្បី​ការ​ពារ​សុខភាព និង​សុវត្ថិភាព​បុគ្គលិក​របស់​យើង។​​”

គួរ​ដឹង​ថា​វីរុស​កូរ៉ូណា បាន​ផ្ដាច់​ជីវិត​មនុស្ស​ជាង ១០០ នាក់​នៅ​ប្រទេស​ចិន ហើយ​​មាន​មនុស្ស​ ៤ ៣០៦ នាក់​បាន​ឆ្លង​វីរ៉ុស​នេះ ដែល​ពួក​គេ​ស្ថិត​នៅ​​តាន​ប្រទេស​ជាង ១០ នៅ​លើ​ពិភពលោក៕​

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ សុខហេង

មតិយោបល់