• 2020-01-28 02:26:50
  • ព័ត៌មាន

​សិង្ហបុរី​ទប់ស្កាត់ការចែកចាយ​ព័ត៌មាន​មិន​ពិត អំពីវីរុសកូរ៉ូណាយ៉ាងមានប្រសិទ្ធភ្លាម

  • 2020-01-28 02:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​កើត​មាន​នូវ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​លើ​ជនជាតិ​ចិន​ម្នាក់​ចូល​មក​ប្រទេស​កម្ពុជា ប្រភព​គណនី​និង​ទំព័រ​មួយ​ចំនួន​បាន​ព្យាយាម​ចែកចាយ​ព័ត៌មាន​មិន​ពិត​និង​បំភ្លៃ​ព័ត៌មាន​ បង្ក​ឲ្យ​មាន​ចលាចល​កាន់​តែ​ខ្លាំង​ឡើង។

ករណី​បែប​នេះ​មិន​ថា​តែ​នៅ​ប្រទេស​យើង​នោះ​ទេ សូម្បី​នៅ​ប្រទេស​រីក​ចម្រើន​ខ្លាំង​ដូច​សិង្ហបុរី ក៏​នៅ​តែ​មាន​ជន​បំពុល​សង្គម​បែប​នេះ​ដូច​គ្នា។

កន្លង​ទៅ​ក្រសួង​សុខាភិបាល​របស់​សិង្ហបុរី​បាន​ចាត់វិធានការ​ទប់ស្កាត់​និង​ធ្វើ​ការ​ព្រមាន​ភ្លាមៗ​ទៅ​លើ​គេហទំព័រ HardwareZone ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ស្ថាប័ន SPH Magazines ដែល​ចែកចាយ​ព័ត៌មាន​មិន​ពិត ថា​មាន​បុរស​វ័យ ៦៦ ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត​ដោយ​សារ​វីរុស​កូរ៉ូណា​ក្នុង​ប្រទេស​សិង្ហបុរី ទាំង​គិត​ត្រឹម​ថ្ងៃ​ទី ២៧ មករា​កន្លង​ទៅ​មាន​ត្រឹម​តែ​ករណី​ឆ្លង​ជាក់លាក់​ចំនួន ៤ នាក់​តែ​ប៉ុណ្ណោះ។

ជុំវិញ​ការ​បំប៉ោង​ព័ត៌មាន​ដូច​ខាង​លើ ក៏​ត្រូវ​បាន​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​លោក Chan Chun Sing បាន​ទទូច​ឲ្យ​បញ្ឈប់ ព្រោះ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ផ្នែក​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​មូល​បាន។ លោក​បញ្ជាក់​ថា៖ "វា​នឹង​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ផ្នែក​សេដ្ឋកិច្ច អាជីវកម្ម និង​ភាព​ជឿ​ទុក​ចិត្ត​របស់​អ្នក​ប្រើប្រាស់​នៅ​ឆ្នាំ​នេះ ទន្ទឹម​ដែល​ស្ថានភាព​នេះ​ក៏​រំពឹង​នឹង​កាន់​តែ​បន្ត​រាលដាល​ខ្លាំង​នៅ​ពេល​ខាង​មុខ"។

ដោយ​ឡែក​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​លោក S Iswaran ក៏​បញ្ជាក់​ដែរ​ថា៖ "យើង​ចាំ​បាច់​ត្រូវ​ចេញ​សកម្មភាព​បញ្ឈប់​និង​ទប់ស្កាត់​ភ្លាមៗ​នូវ​រាល់​ព័ត៌មាន​មិន​ពិត មិន​ដូច្នោះ​ទេ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័ន្តច្រឡំ"៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់