• 2020-01-23 03:27:44
  • ព័ត៌មាន

Bugatti នឹងបញ្ចប់ជីវិត Chiron ទំនងងាកមកផលិត SUV វិញ

  • 2020-01-23 03:27:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ឆ្នាំ២០២០ នេះ រថយន្ត Bugatti Chiron មានអាយុកាល ៥ឆ្នាំហើយ បន្ទាប់ពីចាប់ផ្តើមផលិតក្នុងឆ្នាំ២០១៦។

រថយន្តស្ព័របារាំងនេះត្រូវផលិតត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ ហើយក្រុមហ៊ុន Bugatti បានបាន់ប្រមាណថា ខ្លួននឹងអាចបញ្ចប់ការផលិត Chiron (គិតមកទល់ពេលនេះនៅសល់ប្រមាណ ១០០គ្រឿងទៀតប៉ុណ្ណោះ) ត្រឹមឆ្នាំ២០២១។ នេះបើយោងតាម CEO ក្រុមហ៊ុន Bugatti លោក Stephan Winkelmann។

CEO ក្រុមហ៊ុន Bugatti លោក Stephan Winkelmann

លោក Stephan បាននិយាយថា "អ្វីដែលខ្ញុំអាចនិយាយបានគឺ យើងនឹងនាំមកនូវភាពភ្ញាក់ផ្អើលមួយចំនួនក្នុងឆ្នាំ២០២០។ យើងនឹងបង្ហាញរថយន្តកំពូលកម្លាំងក្នុងឆ្នាំ២០២០ ព្រោះ Bugatti នៅតែបន្តប្រើសភាសិតរបស់ខ្លួន គឺបង្កើតរថយន្តដ៏បំផុតលើពិភពលោក”។

គួរឲ្យដឹងថា Bugatti បានព្រលយគំនិតក្នុងការបញ្ចេញរថយន្តម៉ូដែលថ្មីអស់ជាច្រើនឆ្នាំមកហើយ ជាក់ស្តែងដូចជា រថយន្តទ្វារ៤ ឬ SUV ជាដើម។ មិនតែប៉ុណ្ណោះ ម៉ាស៊ីនចំហេះក្នុង និងអគ្គិសនី អាចនឹងត្រូវប្រើលើរថយន្ត Bugatti ថ្មីនេះទៀតផង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់