• 2020-01-22 02:13:48
  • ព័ត៌មាន

iPhone តម្លៃថោកស៊េរីថ្មី នឹងចូលរោងចក្រផលិតទ្រង់ទ្រាយធំនាខែក្រោយ

  • 2020-01-22 02:13:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​ថ្មី​មួយ​របស់​សារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​ថា iPhone តម្លៃ​ធូរ​ស៊េរី​ថ្មី​របស់ Apple នឹង​​ចាប់​ផ្ដើម​ការ​ផលិត​ទ្រង់ទ្រាយ​ធំ​នា​ខែ​ក្រោយ​នេះ។ iPhone តម្លៃ​ធូរ​ថ្មី​នេះ​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា iPhone SE 2 ឬ iPhone 9។

ការ​ចុះ​ផ្សាយ​ដដែល​និយាយ​ថា Apple កំពុង​​រៀប​ចំ​បង្ហាញ​ iPhone នេះ​ជា​ផ្លូវ​ការ​នៅ​ដើម​ខែ​មីនា​ យ៉ាង​លឿន ដោយ​ការ​ផលិត​នឹង​ត្រូវ​ចែក​គ្នា​រវាង​​រោងចក្រ Foxconn, Pegatron និង Winstron។

អំពី​លក្ខណៈ​សម្បត្តិ​ដែល​គេ​រំពឹង​ទុក​ Bloomberg បាន​លើក​ឡើង​ដូច​នឹង​អ្វី​ដែល​សារព័ត៌មាន​ដទៃ​ចុះ​ផ្សាយ​កន្លង​មក។ វា​នឹង​មាន​មុខងារ TouchID បំពាក់​លើ​ប៊ូតុង Home, ប្រើ​ប្រាស់​ឈីប A13 ដូច​នឹង iPhone 11 និង​ការ​ឌីហ្សាញ​ស្រដៀង​នឹង iPhone 8។ នេះ​មាន​ន័យ​ថា​អាច​មាន​អេក្រង់ LCD ទំហំ ៤,៧ អ៊ីញ និង​មាន​កាមេរ៉ា​ក្រោយ​មួយ​គ្រាប់។

កន្លង​មក​អ្នក​វិភាគ Ming-Chi Kyo ធ្លាប់​បាន​ព្យាករណ៍​​ថា iPhone SE 2/iPhone 9 អាច​មាន​តម្លៃ​ថោក​បំផុត​ចាប់​ពី ៣៩៩ ដុល្លារ។ បច្ចុប្បន្ន​នេះ Apple លក់ iPhone 8 ទំហំ ៦៤GB តម្លៃ ៤៤៩ ដុល្លារ ដូច​នេះ​ iPhone SE 2 ដែល​មាន​ឈីប A13 អាច​​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ចង់​ឡើង​ស៊េរី៕​​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់