• 2020-01-21 07:11:02
  • ព័ត៌មាន

ឡាន Lexus LC 500 បើកដំបូល ឆ្នាំ២០២១ មួយគ្រឿងដំបូងបង្អស់ លក់បានថ្លៃគុណនឹង២០

  • 2020-01-21 07:11:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus LC 500 Convertible គឺជារថយន្តបើកដំបូលដ៏ស្រស់ស្អាតបំផុតមួយ ខណៈកាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុនជប៉ុននេះបានដាក់បង្ហាញស៊េរីឆ្នាំ២០២១ ជាផ្លូវការ។

ថ្វីបើវាមិនទាន់ចេញលក់ ប៉ុន្តែមនុស្សដ៏សំណាងម្នាក់បានក្លាយជាម្ចាស់របស់ LC 500 ឆ្នាំ២០២១ មួយគ្រឿងដំបូងបង្អស់ តាមរយៈការដេញថ្លៃទិញយក។

គួរឲ្យដឹងថា រថយន្តបើកដំបូល LC 500 Convertible ប្រភេទ Inspiration Series ឆ្នាំ២០២១ ដែលមានលេខកូដតួ VIN 100001 មួយគ្រឿងដំបូងបង្អស់នេះ ត្រូវបានលក់ក្នុងតម្លៃ ២លានដុល្លារ ខណៈរថយន្ត Lexus LC 500 ធម្មតាមានតម្លៃចាប់ពី ៩២ ៣០០ដុល្លារប៉ុណ្ណោះ។ ទោះជាយ៉ាងណា លុយដែលលក់បានត្រូវបរិច្ចាគទៅកាន់មូលនិធិ Boys & Girls Clubs of America and Bob Woodruff Foundation ទាំងអស់។

យ៉ាងណាមិញ រថយន្ត Lexus LC500 Convertible ឆ្នាំ២០២១ ដែលត្រូវបានផលិតផ្អែកលើប្រភេទ Inspiration Series នេះ មានលក្ខណៈពិសេសដាច់គេ ជាមួយនឹងតូខ្លួនពណ៌ខៀវ (Structural Blue) និង កាប៊ីនខាងក្នុងពណ៌សយ៉ាងទាក់ទាញ។ វាបំពាក់ម៉ាស៊ីនសាំង Naturally Aspirated ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧១សេះ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់