• 2020-01-21 07:10:57
  • ព័ត៌មាន

ម៉ាកសញ្ញាស្មាតហ្វូនថ្មីមួយ ឈ្នះពានរង្វាន់លំដាប់ពិភពលោកជាង ៦០ ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ

  • 2020-01-21 07:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងឆ្នាំ ២០១៩ realme គឺជាម៉ាកសញ្ញាទូរស័ព្ទដៃថ្មីទំនើបដែលលេចធ្លោ ដោយប្រកាន់ខ្ជាប់នូវស្មារតី «Dare to Leap» ដែលបានដាក់បង្ហាញពីផលិតផលរបស់ខ្លួនមួយចំនួនរួចមកហើយនោះ និងថែមទាំងបានពាំនាំមកជាមួយនឹងបទពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើលហួសពីការរំពឹងទុកដល់អ្នកប្រើប្រាស់យុវវ័យក្នុងសកលលោកទាំងមូល។

ក្រុមហ៊ុន realme ក៏បានវិវដ្តន៍ខ្លួនក្លាយជាម៉ាកសញ្ញាទូរសព្ទដែលមានការពេញនិយមយ៉ាងឆាប់រហ័សទូទាំងពិភពលោកដោយបានជាប់ចំណាត់ថ្នាក់ជា ម៉ាកសញ្ញាលំដាប់កំពូលទី ៧ ក្នុងតារាងចំណាត់ថ្នាក់ស្មាតហ្វូនលំដាប់សកលផងដែរ។ ក្រុមហ៊ុន realme ក៏បានឈ្នះពាន រង្វាន់ល្បីល្បាញលំដាប់ពិភពលោកជាង ៦០ ផ្សេងទៀតក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ហើយវាត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាម៉ាកសញ្ញាដែលមានគំនិតច្នៃប្រឌិតនិងបទពិសោធន៍នៃការប្រើប្រាស់ផលិតផល។

ក្នុងឆ្នាំ ២០១៩ កន្លងទៅនេះស្ថាប័ន Android Authority បានរៀបចំការស្ទង់មតិទូរស័ព្ទ ដៃប្រចាំឆ្នាំរបស់ខ្លួនហើយ realme X2 Pro ក៏បានឈ្នះពានរង្វាន់ជា ទូរស័ព្ទដែលប្រើប្រាស់ ប្រព័ន្ធ Androids ល្អបំផុតប្រចាំឆ្នាំ ២០១៩ រួមជាមួយនឹងសមត្ថភាពដ៏ល្អប្រសើរទៀតផង។

បន្ថែមពីលើនេះទៀត realme X2 Pro ក៏ត្រូវបាន GSMArena វាយតម្លៃថាជាស្មាតហ្វូន ជាប់ចំណាត់ថ្នាក់លេខ១ ឆ្នើមប្រចាំឆ្នាំ ២០១៩ សម្រាប់កំពូលទូរស័ព្ទដៃ គុណភាពខ្ពស់លំដាប់កំពូលផងដែរ “Best Smartphones of 2019: #1 Flagship Killer” ។

ក្នុងនាមជាម៉ាកយីហោទើបបានបង្កើតថ្មី realme ត្រូវបានទទួលស្គាល់យ៉ាងខ្លាំងក្លា ពីសំណាក់សារព័ត៌មានឈានមុខគេចំនួនពីរក្នុងរយៈពេលដ៏ខ្លី។ ជាក់ស្តែង realme ពិតជាមានដំណើរការរីកចំរើនគួរឱ្យកត់សម្គាល់។ ទូរសព្ទដែលប្រើប្រាស់ប្រព័ន្ធ Androids ល្អបំផុតប្រចាំឆ្នាំ ២០១៩ (Android Authority) និង ស្មាតហ្វូនជាប់ចំណាត់ថ្នាក់លេខ១ ឆ្នើមប្រចាំឆ្នាំ ២០១៩ សម្រាប់កំពូលទូរស័ព្ទដៃ គុណភាពខ្ពស់លំដាប់កំពូល(GSMArena)

ទទួលជោគជ័យនៅក្នុងទីផ្សារសំខាន់ៗនៅលើពិភពលោក realme បានទទួលបាននូវពានរង្វាន់ធំៗជាច្រើន។ ក្រុមហ៊ុន realme បានទទួលបាននូវពានរង្វាន់នៅលើទីផ្សារធំៗជាច្រើនទូទាំង ពិភពលោកដូចជា៖

-នៅប្រទេសឥណ្ឌាដែលជាទីផ្សារទូរសព្ទចល័តធំលំដាប់ទី ២ នៅលើពិភពលោកនោះ ទស្សនាវដ្តីលំដាប់ជួរមុខ Exhibit បានដាក់រសហ្សនាម realme Buds Wireless ថាជា «កាសស្តាប់ត្រចៀកល្អបំផុតប្រចាំឆ្នាំ» និង realme XT ជា «ទូរស័ព្ទស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ» ផងដែរ។ ជាមួយនឹង ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងឆ្នាំ ២០១៩ realme ក៏ទទួលបានពានរង្វាន់ “Disruptive Brand of the Year”។

-នៅក្នុងទីផ្សាររុស្ស៊ីឯណោះវិញ 4PDA ដែលជាប្រព័ន្ធផ្សព្វផ្សាយបច្ចេកវិទ្យាក្នុងស្រុកធំជាងគេបានវាយតម្លៃថា realme X2 Pro គឺជា «ស្មាតហ្វូនដែលមានគំនិតច្នៃប្រឌិតជាងគេបំផុត»។

-បើនិយាយដល់ប៉ែកខាងអាស៊ីអាគ្នេយ៍ឯណេះវិញ realme XT ក៏បានក្លាយជាទូរស័ព្ទតម្លៃកម្រិតមធ្យម ដែលល្អបំផុត វាយតម្លៃដោយ Tek.id នៅក្នុងប្រទេសឥណ្ឌូនេស៊ីទៀតផង។

-មិនត្រឹមតែប៉ុណ្ណោះ realme X2 Pro ក៏ជាប់ឈ្មោះក្នុង «ទូរស័ព្ទដែលមានការច្នៃប្រឌិតលំដាប់កំពូលៗទាំង ៥ ក្នុងឆ្នាំ ២០១៩» នេះបើតាមការចេញផ្សាយដោយទស្សនាវដ្តី The Star ដែលជាទស្សនាវដ្តីឈានមុខគេមួយនៅប្រទេសម៉ាឡេស៊ី។

-ចំណែកឯនៅក្នុងទីផ្សារប្រទេសចិនឯណោះវិញ realme X2 Pro ក៏បានឈ្នះពានរង្វាន់ «ជម្រើសរបស់អ្នកប្រើប្រាស់ប្រចាំឆ្នាំ» នៅក្នុងកម្មវិធីពានរង្វាន់ Star Awards ប្រចាំឆ្នាំ ២០១៩ ដែលរៀបចំសហការរួមគ្នាដោយ ZOL, Baidu និង Baijiahao ជាដើម។

ដូច្នេះហើយទើប realme មានការទទួលស្គាល់យ៉ាងពេញទំហឹងក្នុងទីផ្សារសំខាន់ៗ ផ្សេងៗគ្នានៅជុំវិញពិភពលោក។ ការរីកលូតលឿនបំផុតពីទីផ្សារ realme ក្នុងឆ្នាំ ២០១៩ សមិទ្ធិផលដ៏អស្ចារ្យនៅឆ្នាំ ២០១៩ realme ខិតខំក្លាយជាអ្នកផ្លាស់ប្តូរនៅក្នុង

#វិស័យហ្គេម

នៅឆ្នាំ ២០១៩ក្នុងនាមជាម៉ាកយីហោវ័យក្មេងដែលទើប នឹងបង្កើត realme សំរេចបាន សមិទ្ធិផលដែលហើយអាចពង្រីកទីផ្សារឱ្យមានភាពរស់រវើកឡើង។ ត្រឹមរយៈពេលតែ ១៨ ខែប៉ុណ្ណោះ realme បានឈរឈ្មោះឈានដល់កំពូលទូរស័ព្ទចំណាត់ថ្នាក់លេខ ៧ និងក្លាយជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅជុំវិញពិភពលោក។ គិតមកត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៩ ចំនួនអ្នកប្រើប្រាស់ទូទាំងពិភពលោកមានរហូតដល់លើសពី ២៥ លាននាក់ជាមួយនឹងការកើនឡើងពីមួយឆ្នាំទៅ មួយឆ្នាំជាង ៥០០% ឯណោះ។

ទន្ទឹមនឹងនេះ realme ក៏បានបញ្ជ្រាបខ្លួនយ៉ាងឆាប់រហ័ស ដោយបានចូលក្នុងទីផ្សារធំៗចំនួន ២២ ទូទាំងពិភពលោក realme បានសម្រេចយុទ្ធសាស្រ្តទីផ្សារសកលទាំងមូលដូចបានព្រៀងទុកបន្តិចម្តងៗ និងបានចាត់បញ្ចូលជាយីហោទូរស័ព្ទដៃកំពូលទាំង ៥ នៅក្នុងទីផ្សារជាច្រើនផងដែ។

realme ទទួលការគាំទ្រយ៉ាងខ្លាំងក្លាបំផុតនៅក្នុងទីផ្សារប្រទេស ឥណ្ឌាជាមួយនឹងចំណែកទីផ្សារអនឡាញឆ្នាំ ២០១៩ ត្រឹមត្រីមាសទី ៣ ឈានដល់ កំណត់ត្រាខ្ពស់រហូតដល់ ២៦.៥% ធ្វើឱ្យវាក្លាយជាចំណែកទីផ្សារអ៊ីនធើណេតធំ លំដាប់ទី ២ ដែលជាចំណែកទីផ្សារធំជាងគេទី ៤ និងជាម៉ាកបច្ចេកវិទ្យាពេញនិយម ក្នុងចំណោមយុវវ័យក្នុងប្រទេសឥណ្ឌាទាំងមូល។ នៅក្នុងប្រទេសឥណ្ឌូនេស៊ីឯណោះវិញ realme ក៏បានក្លាយជាម៉ាកយីហោស្មាតហ្វូនទី ៤ ដែលជាលទ្ធផលមួយល្អប្រសើរគួរឱ្យ កត់សម្កាល់។

ចំណែកឯនៅទ្វីបអឺរ៉ុបឯណោះវិញក៏មិនធម្មតាដែរ realme បានក្លាយ ជាម៉ាកស្មាតហ្វូនកំពូលទាំង ៥ នៅក្នុងប្រទេសអេស្បាញក្នុងរយៈពេលតែ ១ ខែកន្លះ តែប៉ុណ្ណោះ។ ដោយទន្ទឹងរង់ចាំឆ្នាំ ២០២០ realme នឹងផ្តោតលើសេវាអ៊ីនធើណេត 5G និង AIoT ដើម្បីភាពរុងរឿងកាន់តែខ្លាំងឡើង

យោងទៅលើលទ្ធផលដ៏លេចធ្លោដែលសម្រេចបាននៅឆ្នាំ ២០១៩ វាបានក្លាយជា កម្លាំងចលករស្នូលជំរុញឱ្យ realme ធ្វើដំណើរទៅមុខប្រកបដោយទំនុកចិត្ត ទៅថ្ងៃអនាគត។ ចំពោះគោលដៅចំពោះមុខនៃការរៀបចំផែនការប្រព័ន្ធបច្ចេកវិទ្យា 5G ក្នុងឆ្នាំ ២០២០ នោះ realme នឹងប្រឹងប្រែងឥតឈប់ឈរដើម្បីពង្រីកប្រព័ន្ធ IoT ដោយផ្អែកលើចក្ខុវិស័យ 5G កសាងជីវិតបែបបច្ចេកវិទ្យាលោតផ្លោះគ្រប់បែបយ៉ាង សម្រាប់យុវវ័យសម័យថ្មី។

●ក្លាយជាបច្ចេកវិទ្យា 5G ពេញនិយមពេញសកលលោក៖

ជាមួយនឹងការចេញលក់ស្មាតហ្វូន realme X50 5G, realme បានឈានចូលដល់យុគសម័យបច្ចេកវិទ្យាទំនើប 5G ហើយ។ ទៅថ្ងៃអនាគត realme នឹងបើកបង្ហាញផលិតផល 5G ដែលគ្របដណ្តប់គ្រប់ផលិតផលនិងចូល រួមយ៉ាងសកម្មក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម 5G ក្លាយជា បច្ចេកវិទ្យា 5G ពេញនិយមសកលលោក នឹងធ្វើអោយ 5G ប្រើប្រាស់បានសំរាប់យុវវ័យសម័យថ្មីពាសពេញសកលលោក។

●ចូលរួមយ៉ាងសកម្មក្នុង AIoT race៖

realme ក៏នឹងនាំមកនូវផលិតផលបច្ចេកវិទ្យាអុីនធឺណេត (IoT) មកពីគ្រប់ផ្នែកទាំងអស់ដោយផ្អែកលើតម្រូវការរបស់យុវវ័យរួមមានគ្រឿងបំពងសំលេង ឧបករណ៍ពាក់នៅដៃ (wearables) ទទូរទស្សន៍និងផលិតផលតម្រូវតាមជីវភាពរស់នៅសម័យថ្មីផ្សេងៗទៀតដើម្បីបង្កើតសហគមន៍ AIoT ដោយដាក់ពាក្យសុំទៅបញ្ញាសប្បនិមិត្ត(AI) ដើម្បីបង្កើតគ្រោងការណ៍បីផ្នៃកសម្រាប់បុគ្គលនីមួយៗ គ្រួសារនិងផលិតផលសម្រាប់ពេលធ្វើដំណើរដោយ ផ្អែកលើតម្រូវការរបស់យុវវ័យនិងបង្កើតជីវិតទាន់សម័យនិងវៃឆ្លាតដែលជាកម្មសិទ្ធិរបស់មនុស្សជំនាន់ក្រោយ៕

ប្រភព៖ Twitter | Gizchina ប្រែ​សម្រួល៖ រក្សា

មតិយោបល់