• 2020-01-20 02:38:36
  • ព័ត៌មាន

ចំណាយពេល ១៦ថ្ងៃ ទើបគេអាចផលិតបានឡាន Bentley Bentayga មួយគ្រឿង (វីដេអូ)

  • 2020-01-20 02:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bentley Bentayga គឺជារថយន្ត SUV ដ៏ប្រណីតបំផុតមួយ ដែលតម្រូវឲ្យគេផ្ចិតផ្ចង់ទៅលើគុណភាព និងប្រណីតភាពរបស់វា។ ថ្វីបើភាគច្រើនវាត្រូវបានដំឡើងដោយមនុស្សយន្ត ប៉ុន្តែគ្រឿងសម្រាប់យកទៅដំឡើងមួយចំនួន ត្រូវផលិតដោយដៃផ្ទាល់។

ជាក់ស្តែង បុគ្គលិកក្រុមហ៊ុន Bentley ចំណាយពេលដល់ទៅ ១៦ថ្ងៃ (ថ្ងៃធ្វើការ) ឬ ១២៧ម៉ោង ដើម្បីផលិតបានរថយន្ត Bentayga សម្រេចមួយគ្រឿង នៅក្នុងរោងចក្រ Crewe នៃចក្រភពអង់គ្លេស។

ខាងក្រោមនេះគឺជាដំណើរ៖

  • ឈើ (សម្រាប់តុបតែងក្នុងកាប៊ីន) ៖ ១០ម៉ោង
  • ការតុបតែងក្នុងកាប៊ីន ៖ ៨ម៉ោង
  • ទឹកថ្នាំ៖ ២៤ម៉ោង
  • ម៉ាស៊ីន៖ ១៣,៤ម៉ោង
  • ដំឡើង៖ ១៩ម៉ោង
  • ផ្សេងៗ, ការពិនិត្យគុណភាព, ការធ្វើតេស្ត៖ ៥២,៥ម៉ោង

គួរឲ្យដឹងថា រថយន្ត Bentley Bentayga មួយគ្រឿងមានតម្លៃចាប់ពីខ្ទង់ ២០ម៉ឺនដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់