• 2020-01-18 06:57:51
  • ព័ត៌មាន

ចំណុចលេចធ្លោមួយលើ realme 5 Pro ជួយឲ្យក្លាយជាស្មាតហ្វូនពេញនិយមបែបនេះ

  • 2020-01-18 06:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលខ្លះអ្នក អាចនឹងជួបប្រទះបញ្ហាមួយចំនួនទៀតដូចជា៖ ការមិនអាចចាប់រូបភាពបានគ្រប់ជ្រុងជ្រោយ បញ្ហាពន្លឺមិនគ្រប់គ្រាន់ធ្វើឱ្យរូប និងវីដេអូមិនស្អាត មិនមានកម្មវិធីបន្ថែមលើការថតរូបនិង វីដេអូឱ្យសាកសមនឹងកាលៈទេសៈ កាមេរ៉ាដើរយូរមិនអាចចាប់ជាប់រូបភាព ក្នុងខណៈពេលដ៏សំខាន់ណាមួយបានជាដើម។

ដើម្បីដោះស្រាយគ្រប់ស្ថានការណ៍ខាងលើ អ្នកត្រូវតែមានស្មាតហ្វូនល្អឥតខ្ចោះសម្រាប់ថតរូបហើយនោះគឺ - realme 5 Pro! ក្រៅពីតម្លៃ realme 5Pro សមរម្យ ធូរថ្លៃ ហើយនោះ វាមានបំពាក់មកជាមួយនូវសមត្ថភាពកាមេរ៉ា ដែលអាចផលិតរូបថតបានប្រសើរផងដែរ រហូតដណ្តើមបានតំណែងជាស្មាតហ្វូនពេញនិយមមួយក្នុងចំណោមម៉ាកដទៃនៅទីផ្សារកម្ពុជា។

ស្មាតហ្វូនដែលជាមិត្តដ៏ល្អរបស់អ្នកមួយនេះ ក្រៅពីរូបថតបានលឿនហើយ វាដើរតួនាទី ឲ្យមនុស្សគ្រប់គ្នា ចងចាំ ឬរំលឹកឡើងនូវរូបភាព និងវីដេអូកាលពីឆ្នាំចាស់ជាដើម។ ដើម្បីរក្សាការចងចាំឱ្យកាន់តែមានតម្លៃ អ្នកត្រូវមានទូរសព្ទកាមេរ៉ាល្អជាងមុនក្នុងការ ចាប់យកទាំងរូបភាពនិងវីដេអូ។

ស្មាតហ្វូន realme 5 Pro មានលក្ខណៈពិសេសនៃការរួមបញ្ចូលគ្នារវាងកាមេរ៉ា ៤ គ្រាប់នៃកាមេរ៉ាមេ ៤៨ មេហ្គាភិចស៊ែល និង ឡេនទូលាយ ១១៩ ដឺក្រេ ឡេនម៉ាក្រូសម្រាប់ថតជិត និង ឡេនថតរូបបញ្ឈរ (Portrait) ហើយ បំពាក់ជាមួយ sensor Sony IMX 586 ដែលជាដំណោះស្រាយរូបភាពច្បាស់និង ប្រសើរជាងមុន ជាពិសេសពេលដែលថតរូបមានភាពព្រាលៗពីក្រោយ។ ស្មាតហ្វូន realme 5 Pro អាចឱ្យអ្នកចាប់យកខណៈវេលាណាមួយដែលអ្នកចង់បានគ្រប់កាលៈទេស។ តម្លៃត្រឹមតែ ២៧៩ ដុល្លារប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ! ក្រុមហ៊ុន realme ទើបតែធ្វើយុទ្ធនាការ «ការចងចាំល្អបំផុតប្រចាំឆ្នាំ» (Best Memory of the Year) ដើម្បីចែករំលែកនូវអនុស្សាវរីយ៍ប្រកបដោយអត្ថន័យដល់អតិថិជន ហើយក្រុមហ៊ុន realme ត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាជំនួយការរបស់អស់លោកអ្នកក្នុងការចាប់យកពេលវេលាសុភមង្គលក្នុងជីវិត។

ដូច្នេះ សូមឆ្នាំថ្មីចាប់ផ្តើមជាថ្មីជាមួយស្មាតហ្វូនថ្មីដែលល្អនិងលឿនជាងមុន។ សូមត្រៀមខ្លួនក្នុងការទទួលយកនូវពេលវេលាដ៏មានអត្ថន័យក្នុងឆ្នាំ ២០២០៕

សូមចូលទៅកាន់តំណខាងក្រោមសំរាប់់ព័ត៍មានបន្ថែម៖ Facebook.com/realmeCambodia/

អត្ថបទ៖ រក្សា

មតិយោបល់