- 2020-01-18 03:32:51
- ព័ត៌មាន
ម៉ាស៊ីនហ្គេម PS5 ប្រកាសឆ្នាំនេះ បើបានរាងត្រឹមប៉ុណ្ណេះល្មមទទួលយកបានអត់?
- 2020-01-18 03:32:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាស៊ីនហ្គេម PS5 ប្រកាសឆ្នាំនេះ បើបានរាងត្រឹមប៉ុណ្ណេះល្មមទទួលយកបានអត់?
ចន្លោះមិនឃើញ
ឆ្នាំ ២០២០ នេះ ជាឆ្នាំដែលក្រុមហ៊ុន Sony នឹងប្រកាសបង្ហាញម៉ាស៊ីនហ្គេម PlayStation 5 ឬ PS5 បន្ទាប់ពីក្រុមហ៊ុនបានឲ្យតម្រុយម្តងកាលពីនៅព្រឹត្តិការណ៍ CES នាដើមខែមករា។
មិនទាន់មានរូបរាងជាក់លាក់ណាមួយដែលអាចគួរឲ្យទុកចិត្តនៅឡើយ ប៉ុន្តែគំរូ (Concept) ស្រស់ស្អាតជាច្រើនបានបង្ហាញជាបន្តបន្ទាប់។ ក្នុងនោះយើងសម្រង់ចេញ Concept មួយពីគណនី Dan K ដែលបានរចនាយ៉ាងស្រស់ស្អាតពី PS5 រំពឹងបង្ហាញខ្លួនពេលខាងមុខ។
មិនខុសពីចចាមអារ៉ាមមុនៗគឺ PS5 របស់ Dan K មានតួផ្នែកកណ្តាលជាទម្រង់អក្សរ V ជាប់ភ្លើង LED ពណ៌ខៀវ ហើយមានរន្ធបញ្ចេញខ្យល់ការពារកម្តៅព័ទ្ធជុំវិញម៉ាស៊ីន។ ខណៈផ្នែក Port ជាច្រើនបានបំពាក់នៅផ្នែកខាងក្រោយ។ តើអ្នកយល់ឃើញបែបណាដែរសម្រាប់ Concept មួយនេះ?
អានអត្ថបទ: