• 2020-01-17 03:16:18
  • ព័ត៌មាន

ទំនើបណាស់! ឡាន Tesla នឹងអាចនិយាយ ហើយបញ្ចេញសំឡេងផោម ទៅអ្នកថ្មើរជើង (វីដេអូ)

  • 2020-01-17 03:16:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីខែកញ្ញាកន្លងទៅនេះ សហរដ្ឋអាមេរិក បានចេញច្បាប់ថ្មីចំពោះរថយន្តដែលមានសំឡេងស្ងាត់ (រថយន្ត Hybrid និងអគ្គិសនី) ហើយឥឡូវនេះក្រុមហ៊ុនផលិតរថយន្តជាច្រើន បានបំពាក់ប្រព័ន្ធព្រមានដល់អ្នកដំណើរថ្មើរជើងថ្មី ដើម្បីឲ្យស្របទៅតាមច្បាប់។

ប្រព័ន្ធទាំងនោះជាទូទៅបានបំពាក់ឧបករណ៍បំពងសំឡេងមួយគូនៅខាងក្រៅ ដើម្បីបង្កើតសំឡេងព្រមានដល់អ្នកដើរ និងអ្នកជិះកង់ អំពីវត្តមាននៃរថយន្ត Hybrid និងអគ្គិសនី ដែលសឹងតែគ្មានសំឡេង។

ស្របពេលដែលប្រព័ន្ធនេះត្រូវបានបង្កើតឡើងដើម្បីសុវត្ថិភាព ក្រុមហ៊ុនមួយចំនួនបានប្រើវាក្នុងគោលបំណងផ្សេង។ ជាក់ស្តែង CEO ក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហោះសារលើ Twitter អះអាងថា រថយន្តរបស់ខ្លួននឹងអាចនិយាយទៅកាន់អ្នកដំណើរថ្មើរជើងបាន។

បើតាមវីដេអូខ្លីមួយបានបង្ហាញឲ្យឃើញ រថយន្ត Tesla Model 3 អាចនិយាយទៅកាន់អ្នកថ្មើរជើងថា "កុំនៅឈរសម្លឹងមើលអី ចូលក្នុងឡានមក”។ មិនតែប៉ុណ្ណោះ លោក Elon ក៏បានបន្ថែមឲ្យដឹងទៀតថា វាក៏អាចបញ្ចេញសំឡេងផោមទៅកាន់អ្នកថ្មើរជើងផងដែរ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់