• 2020-01-16 09:11:13
  • ព័ត៌មាន

ផលប្រយោជន៍ពិសេស ៦ ដែលបុគ្គលិក Apple ទទួលបាន

  • 2020-01-16 09:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ពិនិត្យ​មើល​លើ​ការ​វាយ​តម្លៃ​អំពី Apple នៅ​លើ​វិបសាយ​ការងារ Glassdoor គេ​​អាច​ដឹង​ថា​ បុគ្គលិក​ Apple ទទួល​បាន​ផល​ប្រយោជន៍​ពិសេស​ចំនួន ៦ ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ។ ក្នុង​នោះ​រួម​មាន ៖

១. បុគ្គលិក Apple អាច​ទទួល​បាន​បញ្ចុះ​តម្លៃ​ប្រចាំ​ឆ្នាំ ២៥% ​នៅ​ពេល​ពួក​គេ​ទិញ iPod កុំព្យូទ័រ ឬ iPad។ រៀង​រាល់ ៣​​ឆ្នាំ បុគ្គលិក​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ២៥០ដុល្លារ សម្រាប់​​ iPad ឬ ៥០០ដុល្លារ​សម្រាប់​កុំព្យូទ័រ Mac។ Software របស់ Apple ក៏​មាន​ការ​បញ្ចុះ​តម្លៃ ៥០% ផង​ដែរ។ ក្រុមហ៊ុន​ថែម​មាន​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​​ផ្សេង​ទៀត​សម្រាប់​គ្រួសារ និង​មិត្ត​របស់​បុគ្គលិក ដែល​ផ្អែក​តាម​ផលិតផល។

២. Apple អនុញ្ញាត​ឲ្យ​​បុគ្គលិក​ដែល​ជា​ម្ដាយ​ឈប់​សម្រាក​ដោយ​មាន​​ផ្ដល់​ប្រាក់​ឈ្នួល ​​រយៈពេល ៤ សប្ដាហ៍ ​មុន​បង្កើត​កូន និង​​ ១៤ សប្ដាហ៍​​បន្ថែម​ទៀត​បន្ទាប់​ពី​សម្រាល​កូន។ ចំណែក​ឪពុក​វិញ​ទទួល​បាន​ការ​ឈប់​សម្រាក​មាន​ប្រាក់​ឈ្នួល រយៈពេល ៦ សប្ដាហ៍​ផង​ដែរ។

៣. ក្រុមហ៊ុន​នេះ​ក៏​រ៉ាប់​រង​លើ​ការ​ចំណាយ​ថ្លៃ​បង្កក​មេ​ជីវិត​ផង​ដែរ។

៤. បុគ្គលិក​អាច​ទទួល​ទាន​ស្រាបៀរ និង​​អាហារ​ក្លែម​នៅ​កម្មវិធី​​ប្រគំ​តន្ត្រី​របស់​ក្រុមហ៊ុន​ ដែល​មាន​តារា​ល្បី​ជា​ច្រើន​ចូល​រួម ដោយ​កន្លង​មក​ធ្លាប់​មាន​ Stevie Wonder, Demi Lovato និង OneRepublic ផង​ដែរ។

៥. បុគ្គលិក​ Apple ម្នាក់​ដែល​ធ្វើ​ការ​នៅ​ Manhasset ទីក្រុង​ New York បាន​ឲ្យ​ដឹង​ថា​ Apple ផ្ដល់​ជូន​បុគ្គលិក​នូវ​កញ្ចប់​ហាត់​ប្រាណ ៣០០ដុល្លារ ក្នុង​មួយ​ឆ្នាំ។

៦. នៅ​ Apple បុគ្គលិក​ថ្មី​ថ្មោង​ទទួល​បាន​ថ្ងៃ​ឈប់​សម្រាក ១២ ថ្ងៃ ប៉ុន្តែ Glassdoor រាយការណ៍​ថា​ថ្ងៃ​ឈប់​កើន​ឡើង ប្រសិន​បើ​ធ្វើ​ការ​កាន់​តែ​យូរៗ​ទៅ៕​​​​​​

ប្រភព៖ inc ប្រែ​សម្រួល៖ សុខហេង

មតិយោបល់