• 2020-01-16 02:28:17
  • ព័ត៌មាន

Land Cruiser ប្រភេទ Hybrid អាចនឹងចេញមុខខែសីហា

  • 2020-01-16 02:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Toyota Land Cruiser ដែល​កំពុង​ដាក់​លក់​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​បង្ហាញ​មុខ​តាំង​ពី​ឆ្នាំ ២០០៨ មក​ម្ល៉េះ។ កន្លង​មក​នេះ​វា​ទទួល​បាន​ការ​កែប្រែ​មួយ​ចំនួន ប៉ុន្តែ​មាន​រក្សា​ទ្រង់ទ្រាយ​ដដែល។

ត្បិត​ថា​មាន​អាយុ​កាល​ចាស់ និង​រូបរាង​មិន​ប្រែប្រួល ប៉ុន្តែ​រថយន្ត Land Cruiser នៅ​តែ​មាន​កំណើន​​លើ​ចំនួន​លក់។ ទោះ​យ៉ាងណា​មិន​មាន​ន័យ​ថា Toyota មិន​ធ្វើ​ការ​កែប្រែ​រថយន្ត​នេះ​ទេ។ ការ​ចុះ​ផ្សាយ​ថ្មី​មួយ​ពី​វិបសាយ BestCarWeb.jp បាន​ឲ្យ​ដឹង​អំពី​ចំណុច​ពិសេស​មួយ​ចំនួន​នៃ​ Land Cruiser ជំនាន់​ថ្មី ដែល​រំពឹង​ថា​ប្រកាស​ចេញ​នា​ខែ​សីហា​នេះ។

Land Cruiser ថ្មី​នឹង​ប្រើ​ប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន Hybrid ដែល​មាន​ផ្សំ​ឡើង​ពី​ម៉ាស៊ីន​ប្រេង​សាំង​ចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង អម​នឹង​ម៉ូទ័រ​អគ្គិសនី អាច​បង្កើត​កម្លាំង​បាន​សរុប​ ២៩៥ សេះ។ ប្រភេទ​នេះ​គឺ​ចូល​មក​ជំនួស Land Cruiser ប្រភេទ​ម៉ាស៊ីន ៤,៦ លីត្រ ៨ ស៊ីឡាំង ដែល​បង្កើត​កម្លាំង​បាន​ ៣១៣ សេះ។

​ប្រភព​ដដែល​បញ្ជាក់​ថា​ Land Cruiser ជំនាន់​ថ្មី​នឹង​ប្រើ​ប្រាស់​នូវ​គ្រោង​ឆ្អឹង​ TNGA ​ថ្មី ដែល​បាន​ប្រើ​ប្រាស់​លើ​រថយន្ត​ Toyota ម៉ូដែល​ថ្មី​ជា​ច្រើន​មក​ហើយ។ ប្រព័ន្ធ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៦ វគ្គ​ចាស់ នឹង​ជំនួស​ដោយ​ CVT ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង ២ (4WD)៕

ចុចអាន ៖ ពិសេសដល់ម្លឹង! ឡានអត់ប្រើសាំង ហើយអាចដំណើរការដោយថាមពលព្រះអាទិត្យទៀត!

ប្រភព៖ Motor1 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់