• 2020-01-16 01:54:20
  • ព័ត៌មាន

AirPods កើនចំនួនលក់ជិត ១០០% នៅឆ្នាំ ២០១៩

  • 2020-01-16 01:54:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ Bloomberg បាន​ធ្វើ​ការ​ព្យាករណ៍​​ដោយ​រំពឹង​ថា​ចំនួន​លក់ AirPods នឹង​កើន​ឡើង​ទ្វេ​ដង​ក្នុង​ឆ្នាំ ២០១៩។ នៅ​ពេល​នេះ​របាយការណ៍​ថ្មី​ចេញ​ផ្សាយ​ដោយ Strategy Analytics បាន​ប៉ាន់ស្មាន​ថា​ Apple ពិត​ជា​មាន​កំណើន​ចំនួន​លក់ AirPods ជិត​ ១០០% មែន​បើ​ធៀប​នឹង​ឆ្នាំ ២០១៨។

ការ​ប៉ាន់​ស្មាន​របស់ Strategy Analytics គឺ​ថា​ Apple អាច​លក់​កាស​ AirPods បាន​ជិត ៦០ លាន​គ្រឿង ដែល​វា​ក្ដោប​ក្ដាប់​ទីផ្សារ​កាស​ឥត​ខ្សែ (TWS) ​លើ​សកលលោក​បាន​លើស​ពី ៥០% ឯណោះ។ ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​នេះ មើល​ឃើញ​ថា Apple នឹង​អាច​រក្សា​ការ​នាំ​មុខ​នេះ​បាន​យ៉ាង​ហោច​ណាស់ ៥ ឆ្នាំ​ទៀត។

Xiaomi និង Samsung ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ២ និង​លេខ ៣ ដែល​ក្រុមហ៊ុន​​នីមួយៗ​​មាន​ចំណែក​ទីផ្សារ​លើ​សកលលោក​មិន​ដល់ ១០% នោះ​ឡើយ៕​​​

ចុចអាន ៖ ៤ ម៉ូឌែល​នៃ iPhone ឆ្នាំ ២០២០ មាន​ពីរ​ម៉ូឌែល​បំពាក់ RAM ធំ 6GB ជា​លើក​ដំបូង

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់