• 2020-01-15 03:36:19
  • ព័ត៌មាន

តម្លៃឡាននៅវៀតណាម ចាប់ផ្តើមចុះថោក ដោយសារមូលហេតុនេះ

  • 2020-01-15 03:36:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តម្លៃរថយន្តនៅក្នុងប្រទេសវៀតណាមចាប់ផ្តើមធ្លាក់ចុះ ក្រោយមានការនាំចូលរថយន្តច្រើនក្រៃលែង, ការចេញរថយន្តម៉ូដែលថ្មីៗច្រើន និងការប្រកួតប្រជែងកាន់តែខ្លាំង។

ជាក់ស្តែង Toyota Innova ដែលជារថយន្តប្រភេទវ៉ែនខ្នាតតូចដ៏ពេញនិយមបំផុតមួយ នៅក្នុងប្រទេសវៀតណាម បានធ្លាក់ថ្លៃរហូតដល់ទៅ ១៣% ស្មើនឹង ៤ ៣៣០ដុល្លារ ហើយនៅសល់ត្រឹម ៣៣ ៣៦០ដុល្លារប៉ុណ្ណោះ។

គួរឲ្យដឹងថា ការនាំចូលរថយន្តក្នុង ១១ខែដំបូង កាលពីឆ្នាំ២០១៩ បានកើនឡើងពាក់កណ្តាល ស្មើនឹងចំនួន ១៣៣ ៧០០គ្រឿង ហើយភាគច្រើននាំចូលមកពីប្រទេសថៃ និងឥណ្ឌូនេស៊ី។ ក្នុងនោះផងដែរ រថយន្តលក់ដាច់បំផុតដូចជា Mitsubishi Xpander និង Toyota Fortuner សុទ្ធតែជារថយន្តនាំចូលមកទាំងអស់៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់