• 2020-01-10 03:56:44
  • ព័ត៌មាន

មេ Samsung បានបញ្ជាក់ច្បាស់ៗពីឈ្មោះ Galaxy S ជំនាន់ថ្មីក្នុងកិច្ចប្រជុំសម្ងាត់

  • 2020-01-10 03:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​បើក​​ការ​ប្រជុំ​សម្ងាត់​មួយ​ក្នុង​​កម្មវិធី​ CES ជា​មួយ​ដៃ​គូ និង​ក្រុមហ៊ុន​​ផ្គត់​សេវា​ទូរសព្ទ ដែល​ការ​ប្រជុំ​នេះ​គឺ​មាន​បង្ហាញ​អំពី​ផលិតផល​មិន​ទាន់​ប្រកាស​ចេញ​ជា​ផ្លូវ​ការ។ វា​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ដោយ​សារ Samsung ធ្លាប់​ធ្វើ​បែប​នេះ​កាល​ពី​កន្លង​ទៅ​ដែរ។

​អ្នក​ដែល​បាន​ចូល​រួម​ការ​ប្រជុំ​នេះ បាន​ចែក​រំលែក​ដំណឹង​សំខាន់​ចំនួន​ពីរ។ ទី​មួយ​គឺ​​ការ​បង្ហាញ​ឈ្មោះ​ផ្លូវ​ការ​នៃ​ស្មាតហ្វូន​ដែល​​កន្លង​មក​គ្រប់​គ្នា​បាន​ហៅ​ថា​ Galaxy Fold 2។ បើ​តាម​ការ​ប្រកាស​​របស់​លោក DJ Koh នាយក​ប្រតិបត្តិ​ Samsung Mobile បាន​ឲ្យ​ដឹង​ថា​ឈ្មោះ​​ផ្លូវ​ការ​របស់​ទូរសព្ទ​បត់​អេក្រង់​ស៊េរី​ថ្មី​គឺ Galaxy Bloom។ ដើម្បី​បញ្ជាក់​អំពី​ឈ្មោះ​នេះ​ គេ​បាន​ភ្ជាប់​នូវ​រូបភាព​មិន​ច្បាស់​មួយ​សន្លឹក​មក​ជា​មួយ​ផង​ដែរ។

ទី​ពីរ​នោះ​គឺ​លោក DJ Koh បាន​បញ្ជាក់​អំពី​ការ​ដាក់​ឈ្មោះ​ Galaxy S ជំនាន់​ថ្មី។ ស្មាតហ្វូន​បី​ម៉ូដែល​ដែល​នឹង​ប្រកាស​ចេញ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ​នោះ នឹង​មាន​ឈ្មោះ​ថា​ Galaxy S20, Galaxy S20+ និង Galaxy S20 Ultra។ Samsung មិន​ប្រើ​ប្រាស់​ឈ្មោះ S11 ក៏​ដោយ​សារ​ចង់​អបអរ​សាទរ​ការ​ចាប់​ផ្ដើម​នៃ​ទសវត្ស​ថ្មី។

Galaxy S20 Ultra ត្រូវ​បាន​គេ​ជឿជាក់​ថា​មាន​កាមេរ៉ា​មេ​ទំហំ ១០៨ MP និង​ទ្រាំទ្រ​ការ​ Zoom បាន​ដល់​ទៅ ១០០ ដង។ ស្មាតហ្វូន​ទាំង​បី​ក៏​នឹង​មាន​សមត្ថភាព​ថត​វីដេអូ​ក្នុង​កម្រិត 8K ផង​ដែរ៕​

ចុចអាន ៖ Samsung ទើបប្រកាសចេញស្មាតហ្វូន Galaxy ថ្មី អាចដោះថ្មចេញបាន

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់