• 2020-01-10 02:12:38
  • ព័ត៌មាន

Tesla សម្រេចទម្លាក់តម្លៃឡាន Model 3 នៅចិន ៩ពាន់ដុល្លារ

  • 2020-01-10 02:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tesla បានសម្រេចចិត្តទម្លាក់តម្លៃរថយន្តអគ្គិសនី Model 3 ដែលផលិតនៅចិន ពីខ្ទង់ ៥១ ០០០ដុល្លារ មកសល់ត្រឹមតែ ៤២ ៩០០ដុល្លារប៉ុណ្ណោះ។

ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិកខាងលើ បានដឹកជញ្ជូនរថយន្ត Model 3 ផលិតនៅចិន ឲ្យអតិថិជនរបស់ខ្លួន ចាប់ផ្តើមពីថ្ងៃទី៧ មករាមក។ មិនតែប៉ុណ្ណោះ Tesla បានដឹករថយន្ត Model 3 ចំនួន១៥គ្រឿងឲ្យបុគ្គលិករបស់ខ្លួនទៀតផង រយៈពេល១ឆ្នាំប៉ុណ្ណោះ ក្រោយសាងសង់រោងចក្រ Shanghai Gigafactory ក្នុងទីក្រុងសៀងហៃ។

Tesla បានឲ្យដឹងថា គ្រឿងរថយន្ត ៣០% គឺផ្គត់ផ្គង់ក្នុងស្រុក ហើយសល់ប៉ុន្មានទៀត គឺដឹកពីក្រៅមកដើម្បីផលិតរថយន្ត Model 3 ប៉ុន្តែក្រុមហ៊ុនមានបំណងចង់ឲ្យមានការផ្គត់ផ្គង់គ្រឿងក្នុងស្រុក ១០០% តែម្តង នៅចុងឆ្នាំ២០២០។

គួរឲ្យដឹងថា Shanghai Gigafactory ដែលជារោងចក្ររបស់ Tesla ដំបូងបង្អស់ស្ថិតនៅក្រៅសហរដ្ឋអាមេរិក គ្រោងផលិតរថយន្តឲ្យបាន ២៥០ ០០០គ្រឿងក្នុងមួយឆ្នាំ ដោយក្នុងនោះរួមទាំង រថយន្ត Model Y ផងដែរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់