• 2020-01-09 03:05:13
  • ផលិតផលថ្មី

Samsung ទើបប្រកាសចេញស្មាតហ្វូន Galaxy ថ្មី អាចដោះថ្មចេញបាន

  • 2020-01-09 03:05:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​ប្រកាស​ចេញ​ស្ងាត់ៗ​នូវ​ស្មាតហ្វូន Galaxy ថ្មី ជា​ម៉ូដែល​ XCover Pro ដែល​វា​មក​ជំនួស​ម៉ូដែល XCover 4 ​ប្រកាស​កាល​ពី​ឆ្នាំ ២០១៧។​

XCover Pro ថ្មី​នេះ​ខុស​ពី XCover ផ្សេង​ទៀត ដោយ​សារ​មាន​​ការ​ឌីហ្សាញ​ទាន់​សម័យ​។ វា​មាន​អេក្រង់​​ LCD ទំហំ ៦,៣ អ៊ីញ និង​មាន​ចោះ​រន្ធ​អេក្រង់​លើ​ផ្នែក​លើ​ខាង​ឆ្វេង។ អេក្រង់​នេះ​អាច​បញ្ជា​បាន​ទោះ​បី​ដៃ​សើម ឬ​ពាក់​ស្រោម​ដៃ​ក្ដី។

វា​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Exynos 9611 របស់ Samsung អម​ដោយ​ RAM ទំហំ ៤GB និង​អង្គ​ផ្ទុក​ ៦៤ GB មាន​ថាមពល​ថ្ម​ទំហំ ៤០៥០ mAh និង​អាច​សាក​ថ្ម​ល្បឿន​លឿន ១៥ វ៉ាត់។ កាមេរ៉ា​ភ្លោះ​ផ្នែក​ខាង​ក្រោយ​គឺ​មាន​កាមេរ៉ា​មេ ២៥ MP បូក​នឹង​កាមេរ៉ា​មួយ​ទៀត​ទំហំ ៨ MP ជា​ប្រភេទ Ultra-Wide ហើយ​កាមេរ៉ា​មុខ​មាន​កម្រិត ១៣ MP។

អ្វី​ដែល​ធ្វើ​ឲ្យ​ XCover Pro ខុស​ពី​ស្មាតហ្វូន​ Samsung ស៊េរី​ថ្មីៗ គឺ​ត្រង់​ថា​វា​អាច​ដោះ​ថ្ម​ចេញ​បាន​ដោយ​ងាយ ហើយ​វា​ក៏​មាន​សមត្ថភាព​ការពារ​ទឹក​និង​ធូលី​កម្រិត IP68 និង​មាន​ភាព​ធន់​ និង​រឹងមាំ​កម្រិត​ស្តង់ដារ​អាមេរិក MIL-STD-810។

XCover Pro ដំណើរ​ការ​ដោយ​ Android 9 Pie ចេញ​ពី​ប្រអប់ និង​អាច​អាប់ដេត​ឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 10 បាន​នា​ពេល​អនាគត។ ស្មាតហ្វូន​នេះ​នឹង​មាន​លក់​នៅ​អឺរ៉ុប​ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២០ ជា​មួយ​តម្លៃ​រំពឹង​ថា​ក្រោម ៥០០​ អឺរ៉ូ (ប្រមាណ ៥៥៦ ដុល្លារ)៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់