• 2020-01-08 03:17:47
  • ព័ត៌មាន

មិនងាយបានឃើញទេ! មេ Tesla សប្បាយចិត្តពេក រាំដោះអាវ ចាក់ក្បាច់លើឆាកហ្មង (វីដេអូ)

  • 2020-01-08 03:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ CEO ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Tesla លោក Elon Musk បានឡើងប្រកាសអំពីការបញ្ចេញរថយន្ត Model Y, និយាយអំពីភាពជោគជ័យ និងគម្រោងរបស់ក្រុមហ៊ុនផងដែរ នៅរោងចក្រ Gigafactory 3 ក្នុងទីក្រុងសៀងហៃ ប្រទេសចិន។

CEO វ័យ៤៨ឆ្នាំរូបនេះ សប្បាយចិត្តយ៉ាងខ្លាំងរហូតចាប់ផ្តើមរាំ និងដោះអាវក្រៅចេញតែម្តង ស្របពេលដែលបទ "More Than You Know” របស់ Axwell Ingrosso បានលេង។

ក្រៅពីរាំ សេដ្ឋីបច្ចេកវិទ្យាខាងលើ បានប្រកាសឲ្យដឹងថា រថយន្ត Model Y នឹងត្រូវដំឡើងនៅរោងចក្រ Gigafactory 3 ដោយចូលរួមជាមួយ Model 3។

គួរឲ្យដឹងថា រោងចក្រក្រៅសហរដ្ឋអាមេរិកដំបូងបង្អស់របស់ Tesla នេះ អាចផលិតរថយន្តចំនួន ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ ហើយអាចពង្រីកវិសាលភាពរបស់ខ្លួន រហូតដល់ទៅ ២៥០ ០០០គ្រឿងក្នុងមួយឆ្នាំឯណោះ។

រថយន្ត Tesla Model 3 ត្រូវបានដាក់លក់ក្នុងប្រទេសចិនតម្លៃខ្ទង់ ៤២ ៨០០ដុល្លារ ខណៈ Model Y ត្រូវគេរំពឹងថានឹងមានតម្លៃខ្ទង់ ៦៣ ៦០០ដុល្លារ៕

មកទស្សនាវីដេអូលោក Elon Musk រាំទាំងអស់គ្នា៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់