• 2020-01-06 03:52:21
  • ហាងឆេងផលិតផល

ឆែក​តម្លៃ OnePlus 7T Pro ថ្មី​និង​មួយ​ទឹក​ដាក់​លក់​ប៉ុន្មាន​នៅ​តាម​ហាង?

  • 2020-01-06 03:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 7T Pro បាន​បង្ហាញ​មុខ​ដោយ​មិន​មាន​ការ​ផ្លាស់​ខ្លាំង​ដូច​ជា​ OnePlus 7T នោះ​ឡើយ។

7T Pro គឺ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 855+ ដែល​មាន​ដំណើរ​ការ​ក្រាហ្វិក​លឿន​ជាង​មុខ​ ១៥%។ ផ្នែក​នេះ​វា​កាន់​តែ​ល្អ​ពេល​ប្រើ​គូ​ជា​មួយ​អេក្រង់​ដែល​មាន​ Refresh Rate ៩០ ហឺត មាន​បច្ចេកវិទ្យា​ UFS 3.0។

McLaren Edition

ម៉ូដែល​នេះ​មាន​ជម្រើស RAM ទំហំ ៨GB តែ​មួយ​គត់​ជា​មួយ​អង្គ​ផ្ទុក ២៥៦GB មាន​តម្លៃ​លក់​នៅ​លើ​ទី​ផ្សារ​ថ្មី​ប្រមាណ​ជា ៧៦៩ ដុល្លារ និង​មួយ​ទឹក​មាន​តម្លៃ​ខ្ទង់ ៦៣០ ដុល្លារ។

OnePlus 7T Pro មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ទៀត​គឺ​ការ​បន្ថែម​មុខងារ Warp Charge 30T ដែល​មាន​កម្លាំង​សាក​ល្បឿន​ជាង​បច្ចេកវិទ្យា 30W ប្រមាណ ២៣%។ កាមេរ៉ា Selfie មិន​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​កាមេរ៉ា​បី​គ្រាប់​ខាង​ក្រោយ​មាន​បន្ថែម​មុខងារ​ថ្មី​គឺ​ Macro Mode៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាច​ប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់