• 2020-01-03 06:38:53
  • ព័ត៌មាន

Apple Watch ពណ៌ក្រហម ទំនងអាចចេញលក់ក្នុងឆ្នាំនេះ

  • 2020-01-03 06:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ប្រហែលជាមានគម្រោងបញ្ចេញលក់នាឡិកាដៃវៃឆ្លាត Apple Watch ពណ៌ក្រហម (Product Red) ឆាប់បំផុតក្នុងត្រីមាសទី២ នៃឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ WatchGeneration។

គួរឲ្យដឹងថា WatchGeneration បានរកឃើញ Apple Watch Series 5 ពណ៌ក្រហម នៅក្នុង Database របស់ Apple ក្នុងរយៈពេលដ៏ខ្លីមួយ ប៉ុន្តែត្រូវបានលុបចេញវិញយ៉ាងឆាប់រហ័ស៕

Apple បានផលិតនូវឧបករណ៍ពណ៌ក្រហម (Product Red) អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ដោយក្នុងនោះរួមមានដូចជា iPod, iPhone, ស្រោមទូរសព្ទ និងខ្សែនាឡិកាដៃ ជាដើម។ ប៉ុន្តែឧបករណ៍មួយដែលមិនទាន់មានពណ៌ក្រហម គឺ Apple Watch នេះតែម្តង៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់