• 2020-01-02 03:19:27
  • ព័ត៌មាន

ពិតទេ មេ Tesla នឹងបង្ហោះឡានភីកអាប់ Cybertruck ទៅភពព្រះអង្គារ?

  • 2020-01-02 03:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CEO ក្រុមហ៊ុន Tesla លោក Elon Musk មានបំណងចង់ឌីហ្សាញរថយន្តភីកអាប់អគ្គិសនី Cybertruck របស់ខ្លួនឲ្យមានរូបរាងខុសប្លែកពីរថយន្តណាៗទាំងអស់ ព្រោះវាឆ្លុះបញ្ចាំងឲ្យឃើញនូវបុគ្គលិកលក្ខណៈរបស់លោក ដែលខុសប្លែកពីគេ។

ជាការពិតណាស់ លោក Elon គឺជាមនុស្សម្នាក់ដែលពោរពេញដោយគំនិតអស្ចារ្យ ដូចជាការបង្កើត SpaceX និងកាំភ្លើងបាញ់ភ្លើង Flamethrower ជាដើម។ មិនតែប៉ុណ្ណោះ CEO រូបនេះក៏ធ្លាប់បានបង្ហោះរថយន្ត Tesla Roadster ទៅអាវកាសដើម្បីឆ្ពោះទៅភពព្រះអង្គារទៀតផង។

ថ្មីៗនេះ អ្នកប្រើបណ្តាញសង្គម Twitter ម្នាក់បានសួរលោក Elon ថា តើយាន Starship នឹងដឹកភីកអាប់ Cybertruck ទៅជាមួយ ក្នុងបេសសកម្មឆ្នាំ២០២២ ដើម្បីឆ្ពោះទៅភពព្រះអង្គារឬអត់។ លោក Elon ក៏បានឆ្លើយតបជាមួយនឹងរូប Emoji ពាក់វែនតាញញឹម ដែលបញ្ជាក់ថា វាអាចនឹងកើតឡើងមែន។

យ៉ាងណាមិញ បើស្តាប់ទៅវាហាក់បីដូចជាគំនិតដ៏ឆ្គួតលីលាមួយ ប៉ុន្តែមនុស្សគ្រប់គ្នាបានដឹងរួចមកហើយថា លោក Elon ចូលចិត្តធ្វើអ្វីដែលថ្មី និងប្លែកខុសគេ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់