• 2020-01-02 03:48:42
  • ហាងឆេងផលិតផល

Galaxy S10+ ទំហំ 512GB មួយ​ទឹក​តម្លៃ​នៅ​ត្រឹម ៧០០ ដុល្លារ

  • 2020-01-02 03:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

បង្ហាញ​ខ្លួន​ដំបូង​ជា​មួយ​តម្លៃ ៨៩៩ដុល្លារ Galaxy S10 ​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​ត្រកូល S ប្រចាំ​ឆ្នាំ ២០១៩។

មាន​លក់​នៅ​តាម​ហាង​កាល​ពី​ដើម​ខែ​មីនា Galaxy S01 និង10+ មាន​បំពាក់​អេក្រង់​​ទំហំ ៦,៤ អ៊ីញ មាន​ថ្ម​ទំហំ ៤១០០ mAh មាន​កាមេរ៉ា​ខាង​មុខ​ពីរ​គ្រាប់ ​កាមេរ៉ា​ខាង​ក្រោយ​ ៣ គ្រាប់​ ​ហើយ​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​បន្ថែម ដើម្បី​បាន​ទំហំ​អង្គ​ផ្ទុក​ដល់ ១,៥ TB ឯណោះ។

តម្លៃ​ថ្មី​បច្ចុប្បន្ន៖

  • Galaxy S10+ ទំហំ 512GB តម្លៃ ​១០៧៩ ដុល្លារ
  • Galaxy S10+ ទំហំ 128GB ​តម្លៃ ​៩០៩ ដុល្លារ
  • Galaxy S10 ទំហំ 128GB តម្លៃ ៨១៩ ដុល្លារ

តម្លៃ​​មួយទឹក​​បច្ចុប្បន្ន៖

  • Galaxy S10+ ទំហំ 512GB តម្លៃ​ខ្ទង់ ៧០០ ដុល្លារ
  • Galaxy S10+ ទំហំ 128GB ​តម្លៃ​ខ្ទង់ ៦៥០ ដុល្លារ
  • Galaxy S10 ទំហំ 128GB តម្លៃ​ខ្ទង់ ៥៩០ ដុល្លារ

សម្រាប់ Galaxy S10+ មាន​ទំហំ ១T ក៏​មាន​លក់​មួយ​ទឹក​មាន​តម្លៃ​ខ្ទង់ ៩៩០ ដុល្លារ៕

ចុចអាន៖

បញ្ជាក់​៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ និង​នៅ​តាម​ហាង។

អត្ថបទ៖ ម៉េងងី

មតិយោបល់