- 2019-12-30 02:27:58
- ព័ត៌មាន
បុគ្គលិកផ្នែក IT នៅហូជីមិញមួយខែៗអាចរកបានប៉ុន្មាន?
- 2019-12-30 02:27:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គលិកផ្នែក IT នៅហូជីមិញមួយខែៗអាចរកបានប៉ុន្មាន?
ចន្លោះមិនឃើញ
ជាមធ្យមប្រាក់ចំណូលសម្រាប់បណ្តាបុគ្គលិកដែលបម្រើការក្នុងវិស័យគ្រឿងអេឡិចត្រូនិកនិងព័ត៌មានវិទ្យា (IT) នៅឯទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងមួយឆ្នាំជាមធ្យមអាចរកបានប្រមាណ ១៧៤ លានដុងឬជាង ៧ ៥០០ ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍គិតត្រឹមឆ្នាំ ២០១៨ ដែលបង្ហាញឡើងដោយអនុប្រធាននាយកដ្ឋានផ្នែកព័ត៌មាននិងទំនាក់ទំនងប្រចាំតំបន់លោក Le Quoc Cuong ថ្លែងនៅថ្ងៃទី ២៨ ឆ្នាំ ២០១៩។
ទន្ទឹមនឹងអំឡុងពេលដដែល មានប្រមាណ ៥ ៦៣៦ អាជីវកម្មដែលកំពុងប្រតិបត្តិលើវិស័យផ្នែកបច្ចេកវិទ្យានិងអេឡិចត្រូនិកនៅក្នុងទីក្រុងហូជីមិញ ហើយឧស្សាហកម្មផ្នែក Software គឺមានសក្ដានុពលធំធេងបំផុតរហូតដល់ទៅ ៣ ៤៤១ សហគ្រាស។
ក្នុងចំណោមបុគ្គលិកច្រើនជាង ១០០ ០០០ នាក់ ជាមធ្យមពួកគេអាចរកចំណូលប្រមាណ ៧ ៥០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ និងមួយខែអាចទទួលបានប្រាក់ចំណូលជាង ៦២៧ ដុល្លារ ដែលនេះជាសញ្ញាកើនឡើងប្រមាណ ៦៤ ដុល្លារ/ខែ ធៀបនឹងឆ្នាំ ២០១៧។
វិស័យ IT បច្ចុប្បន្នបានចូលរួមចំណែកប្រហែល ៤,៤ ភាគរយ នៃទំហំ GDP សរុប និងក្តោបក្តាប់ប្រមាណ ៣ ភាគរយនៃអាជីវកម្មកំពុងប្រតិបត្តិការទាំងមូលនៅទីក្រុងហូជីមិញ៕
អានអត្ថបទ: