• 2019-12-26 06:35:13
  • ព័ត៌មាន

មានអ្វីកើតឡើងពេលឡាន Telsa បើកស្វ័យប្រវត្តិពេលភ្លៀង ហើយមានផ្លូវលិចទឹក? (វីដេអូ)

  • 2019-12-26 06:35:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Channel YouTube មួយ​មាន​ឈ្មោះ "Tesla Driver” បាន​បង្ហាញ​វីដេអូ​ធ្វើ​តេស្ត​រថយន្ត​អគ្គិសនី Tesla បើកបរ​ស្វ័យប្រវត្តិ នៅ​ក្នុង​ប្រទេស​អង់គ្លេស។

ការ​ធ្វើ​តេស្ត​ខាងលើ គឺ​ធ្វើ​ឡើង​នៅ​ពេល​ដែល​មាន​ភ្លៀង​កំពុង​ធ្លាក់ ហើយ​ថែម​ទាំង​មាន​ផ្លូវ​លិច​ទឹក​មួយ​ចំនួន​ទៀត​ផង។

គួរ​ឲ្យ​ដឹង​ថា រថយន្ត Tesla ខាងលើ មាន​បំពាក់​មុខងារ​បើកបរ​ស្វ័យប្រវត្តិ Autopilot FSD V10 ដែល​ជា​ប្រព័ន្ធ​ជំនួយ​ការ​បើកបរ​កម្រិត​ខ្ពស់ អនុញ្ញាត​ឲ្យ​រថយន្ត​អាច​បើក​ដោយ​ស្វ័យប្រវត្តិ​យ៉ាង​ពេញលេញ ក្នុង​នោះ​រួម​ទាំង​ការ​ផ្លាស់ប្ដូរ​គន្លង​ផ្លូវ, បន្ថែម និង​បន្ថយ​ល្បឿន ព្រម​ទាំង​ចូល​ចត​ផង​ដែរ។

ចង់ដឹងថាមានអ្វីកើតឡើងពេលរថយន្ត Tesla បើកស្វ័យប្រវតិ្តនៅពេលមេឃភ្លៀង ហើយមានផ្លូវលិចទឹក ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អត្ថបទ៖ សេង ឡុង

មតិយោបល់