• 2019-12-24 02:32:53
  • ហាងឆេងផលិតផល

ជិត​ដាច់​ឆ្នាំ ២០២០ មក​មើល​តម្លៃ​អាសង់​ស៊េរី​ថ្មី​នៅ​សល់​ប៉ុន្មាន​ព្រឹក​នេះ?

  • 2019-12-24 02:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Dream ឬ អាសង់ ស៊េរី​ឆ្នាំ ២០២០ ដែល​មាន​ឈ្មោះ​ថា Honda Dream SYMPHONY OF ELEGANCE ដែល​រចនា​ម៉ូត​យ៉ាង​ពិសេស និង​បាន​ចេញ​លក់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​៣ តុលា កន្លង​ទៅ។

ជា​មួយ​នឹង​រូប​រាង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ Honda Dream ស៊េរី​ឆ្នាំ​ ២០២០ នេះ​ចេញ​លក់​ថ្ងៃដំបូង​​នៅ​តាម​ហាង​ជា​មួយ​តម្លៃ​ប្រមាណ​ជា ២ ៧០០ ដុល្លារ។ ម៉ូតូ​ដែល​នៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ​ ៤ លេខ(លេខ​វិល) ដដែល ហើយ​នៅ​តែ​មាន​ភាព​ពេញ​និយម​ពី​អ្នក​ប្រើ​ប្រាស់។

ងាក​មក​មើល​តម្លៃ​លក់​តាម​ហាង​នៅ​ម្ដុំ​គិរី​រម្យ​គិត​ត្រឹម​ថ្ងៃ​នេះ​វិញ Honda Dream ឬ​អាសង់ ស៊េរី​ឆ្នាំ ២០២០ នេះ​មាន​តម្លៃ​ខ្ទង់ ២ ៣៥០ ដុល្លារ (អាច​ខុស​គ្នា​តិច​តួច​ពី​ហាង​មួយ​ទៅ​ហាង​មួយ)។

Honda Dream ស៊េរី​ឆ្នាំ​ ២០២០ នេះមាន​ជម្រើស​ពណ៌​ ៣ គឺ​ដូច​ទៅ​និង​ឆ្នាំ​មុន​ៗ​ដែរ ក៏ប៉ុន្តែ​បាន​ថែម​ពណ៌​ស ថ្មីសន្លាង មួយទៀត៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់