• 2019-12-24 02:28:47
  • ព័ត៌មាន

ដឹងច្បាស់ហើយ! សែស្រឡាយបងប្អូនត្រកូល V ដែលនឹងមកដល់នៅចុងឆ្នាំគឺ V17

  • 2019-12-24 02:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​បច្ចុប្បន្ន​នេះ​យើង​បាន​សង្កេត​ឃើញថា ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ជា​ច្រើន​កំពុង​តែ​នាំ​គ្នា​ដុត​ដៃ​ដុត​ជើង​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ចេញ​ម៉ូឌែលថ្មីរៀងៗខ្លួន​នា​ពេល​បំណាច់​ឆ្នាំ​នេះ។ ក្នុង​​នោះ​​យើង​ឃើញ​មាន​ក្រុមហ៊ុន Vivo ក៏​បាន ​និងបង្ហើប​ឈ្មោះ​ម៉ូឌែល​ថ្មី​របស់​ខ្លួន​មួយ​ទៀត​ដែរ ដែល​ប៉ុន្មាន​ថ្ងែ​មុន​បាន​បង្ហើប​ថា​ជាប់​​សែ​ស្រឡាយ​ជាមួយ​នឹង​ត្រកូល V ។

ឥឡូវ​នេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​ឈ្មោះ​ពេញ​តែ​ម្តង​គឺ V17 ។ ក្រុមហ៊ុន​ស្មាតហ្វូន Vivo បាន​ធ្វើ​ការ​កែប្រែ​ទៅ​លើ​រូបរាង​នៃ​ម៉ូឌែល​កូន​ពៅ​នៅ​បំណាច់​ឆ្នាំ​នេះ​ឲ្យ​មាន​រូបរាង​ខុសប្លែក​ពីគេ ហើយ​ចំពោះ​ម៉ូឌែល​ស្មាតហ្វូន V17 នេះ​ក៏​នឹង​ជិត​មាន​លក់​នៅ​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផង​ដែរ។

ក្រុមហ៊ុនស្មាតហ្វូន Vivo បានខិត​ខំ​ច្នៃ​ប្រឌិត​ដើម្បី​បំពេញ​ចិត្ត​ហ្វេន​គ្រប់គ្នា ពិសេស​ជាមួយ​​នឹង​រូបរាង​កាមេរ៉ា​ខាង​ក្រោយ​ដែល​មាន​រូបរាង​អក្សរ L ប្លែក​ខុស​ពី​ម៉ូឌែលមុនៗ។ ហើយ​កាមេរ៉ា​ខាង​មុខ​វិញគឺ​​លែង​​ជារូបរាង​តំណក់​ទឹក​ទៀត​ដែរ​។

អ្នក​ទាំង​អស់​គ្នា​អាច​សាក​ទស្សន៍ទាយ​ទៅ​មើល​ថា ទាំង​បច្ចេកវិទ្យា សមត្ថភាព រូបរាង ថាមពល​ថ្ម​ជា​ពិសេស​នោះ​គឺកាមេរ៉ារបស់ស្មាតហ្វូនម៉ូឌែលកូនពៅនាចុងឆ្នាំ២០១៩ មាន​ឥទ្ធិពល​យ៉ាងណា និងអស្ចារ្យ​ប៉ុណ្ណានោះ។ ដូច្នេះ​បើ​ចង់​ដឹង​លក្ខណៈ​ពិសេស​របស់ V17 សូម​តាម​ដានផេកផ្លូវការរបស់ Vivo Cambodiaទាំង​អស់​គ្នា៕

មតិយោបល់