• 2019-12-20 07:18:00
  • ព័ត៌មាន

Apple បើកដៃឲ្យរក Hack ចូល iPhone ពីថ្ងៃនេះ និងឲ្យរង្វាន់ដល់ ១លានដុល្លារបើ Hack បាន

  • 2019-12-20 07:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​កម្មវិធី​ស្វែង​រក​​​ចន្លោះ​ប្រហោង​យក​ប្រាក់​រង្វាន់ ចាប់​ពី​ថ្ងៃ​នេះ សម្រាប់​គ្រប់​គ្នា ក្រោយ​ពី​បាន​ប្រកាស​ពី​កម្មវិធី​នេះ​កាល​ពី​ខែ​សីហា ក្នុង​សន្និសីទ​កាសែត​ Black Hat នៅ​ Las Vegas។

ពី​មុន​មក​ការ​ស្វែង​រក​​ចន្លោះ​​ប្រហោង​​នេះ​​គឺ​មាន​សម្រាប់​តែ​អ្នក​ស្រាវជ្រាវ​សុវត្ថិភាព​មួយ​ចំនួន​ដែល Apple ធ្វើ​ការ​អញ្ជើញ​តែ​ប៉ុណ្ណោះ ហើយ​ទទួល​យក​តែ​ចន្លោះ​ប្រហោង​លើ​ iOS តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ពី​ពេល​នេះ​ទៅ ក្រុមហ៊ុន​បើក​ចំហ​ជា​សាធារណៈ និង​ទទួល​យក​ចន្លោះ​ប្រហោង​លើ​ផលិតផល​ជា​ច្រើន​រួម​មាន​ iPadOS, macOS, tvOS, watchOS និង iCloud ផង​ដែរ។

ចំពោះ​ប្រាក់​រង្វាន់​ដែល Apple ប្រគល់​ជូន​មាន​ចែក​ចេញ​ជា​ ៥ ប្រភេទ​ខុស​ៗ​គ្នា ៖

iCloud

  • ការ​ Access ចូល​​ទិន្នន័យ​នៃ​គណនី​ iCloud ​លើ Server របស់ Apple បាន​ ១០០ ០០០ ដុល្លារ

វាយ​ប្រហារ​លើ​ឧបករណ៍​តាម​រយៈ​ការ Access ផ្ទាល់

  • អាច​បំបែក​កូដ​មុខ​អេក្រង់​​ បាន​ ១០០ ០០០ ដុល្លារ

  • អាច​យក​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់​ពី​ឧបករណ៍ បាន ២៥០ ០០០ ដុល្លារ

វាយ​ប្រហារ​ឧបករណ៍​តាម​រយៈ​កម្មវិធី​ដែល​អ្នក​ប្រើ​ប្រាស់​មាន​ដំឡើង​

  • អាច​ Access ចូល​ដល់​ទិន្នន័យ​សំខាន់​ បាន​ ១០០ ០០០ ដុល្លារ​

  • អាច​ធ្វើ​ប្រតិបត្តិការ​ Kernel Code បាន​ ១៥០ ០០០ ដុល្លារ​

  • អាច​វាយ​ប្រហារ​លើ CPU បាន​ ២៥០ ០០០ ដុល្លារ

វាយ​ប្រហារ​ Network ដោយ​​មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ប្រើ​

  • អាច​ Access ចូល​ដល់​ទិន្នន័យ​សំខាន់​ដោយ​វិធី One-Click បាន ១៥០ ០០០ ដុល្លារ​

  • អាច​ប្រតិបត្តិការ​ Kernel Code តាម​វិធី One-Click បាន ២៥០ ០០០ ដុល្លារ

វាយ​ប្រហារ​លើ Network ដោយ​មិន​បាច់​មាន​សកម្មភាព​ជា​មួយ​អ្នក​ប្រើ

  • ​វាយ​ប្រហារ​ដោយ​នៅ​ក្បែរ តាម​វិធី Zero-Click បាន ២៥០ ០០០ ដុល្លារ​

  • អាច​ Access ចូល​ដល់​ទិន្នន័យ​សំខាន់​តាម​​វិធី​ Zero-Click បាន ៥០០ ០០០ ដុល្លារ​

  • អាច​ប្រតិបត្តិការ​ Kernel Code តាម​វិធី​ Zero-Click និង​ឆ្លង​ផុត​ Kernel PAC បាន ១ លាន​ដុល្លារ

Apple ក៏​នឹង​ហ៊ាន​​ផ្ដល់​ប្រាក់​រង្វាន់ ៥០% បន្ថែម​សម្រាប់​ចន្លោះ​ប្រហោង​ដែល​ Apple បាន​ជួសជុល​រួច។ វា​ជា​ចន្លោះ​ប្រហោង​ដែល Apple បាន​ជួសជុល​រួច ដែល​មាន​​​ក្នុង​ Version ចាស់​នៃ Software របស់​ខ្លួន ប៉ុន្តែ​វា​កើត​មាន​ឡើង​ម្ដង​ទៀត​ក្នុង​កូដ​នៃ Version ថ្មី៕​​​​​

ចុចអាន ៖ កាន់​​នៅ​នឹង​ដៃ​ស្មាន​តែធ្លាយគំរូ iPhone 12 តាម​ពិត iPhone 11 Pro កូន​កាត់​សោះ

ប្រភព៖ ZDNet ប្រែ​សម្រួល៖ សុខហេង

មតិយោបល់