• 2019-12-19 09:30:00
  • ព័ត៌មាន

ធ្វើរឿងតែសប្បាយៗសោះ ក្មេងអាយុ ៨ ឆ្នាំ រកលុយបានខ្ទង់លានដុល្លារពី YouTube

  • 2019-12-19 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​អាយុ​ ៨ ឆ្នាំ ឈ្មោះ​ថា​ Ryan Kaji អាច​រក​ចំណូល​បាន​ ២៦ លាន​ដុល្លារ គិត​ចាប់​ពី​ថ្ងៃ​ទី ១ មិថុនា ២០១៨ ដល់ ១ មិថុនា ២០១៩ ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​អ្នក​ផលិត​វីដេអូ​រក​លុយ​បាន​ច្រើន​ជាង​គេ​បំផុត​លើ YouTube។ នេះ​បើ​ផ្អែក​តាម​បញ្ជី​ថ្មី​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី Forbes។

Kaji ដែល​មាន​ឈ្មោះ​ពិត​ថា​ Ryan Guan ធ្លាប់​គ្រង​តំណែង​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នេះ​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ ២០១៨ ដែល​រក​បាន ២២ លាន​ដុល្លារ។ បើ​ផ្អែក​តាម​តួ​លេខ​របស់​ Forbes ដដែល។

Channel ឈ្មោះ​ថា "Ryan's World” របស់​ Ryan ចាប់​ផ្ដើម​បើក​ដំណើរ​ការ​នៅ​ឆ្នាំ ២០១៥ ដោយ​ឪពុក​ម្ដាយ​របស់​គេ​។ ត្បិត​ថា​មាន​អាយុ​កាល​ត្រឹម ៤ ឆ្នាំ ប៉ុន្តែ​ចំនួន ២២,៩ លាន​នាក់ ជា​មួយ​ចំនួន​ទស្សនា​សរុប​ ៣៤ ពាន់​លាន​ដង។

ដើម​ឡើង​គណនី​គឺ​មាន​ឈ្មោះ​ថា​ "Ryan ToysReview” ដែល​ភាគ​ច្រើន​មាន​បង្ហោះ​វីដេអូ អំពី​ការ​​ហែក​ប្រអប់​នៃ​ឧបករណ៍​ក្មេង​លេង និង​លេង​ជា​មួយ​ឧបករណ៍​ទាំង​នោះ។ វីដេអូ​ខ្លះ​មាន​ចំនួន​ទស្សនា​ដល់​ជាង ១ ពាន់​លាន​ដង​ឯណោះ។

Channel នេះ​ក៏​បាន​បន្ត​ប្រែប្រួល​ពេល​ដែល​ Ryan កាន់​តែ​ធំ​ទៅៗ​ផង​ដែរ ដែល​ពេល​នេះ​ចាប់​ផ្ដើម​មាន​បង្ហោះ​វីដេអូ​ទាក់ទង​បែប​អប់​រំ បន្ថែម​ពី​លើ​វីដេអូ​ឧបករណ៍​ក្មេង​លេង។

ក្នុង​ចំណាត់​ថ្នាក់​របស់ Forbes ឃើញ​ថា​ Ryan Kaji បាន​នាំ​មុខ​គណនី​ឈ្មោះ "Dude Perfect” ដែល​គ្រប់​គ្រង​ដោយ​មិត្ត​មួយ​ក្រុម​មក​ពី​តិចសាស់​សហរដ្ឋអាមេរិក ហើយ​គណនី​នេះ​​គឺ​មាន​វីដេអូ​បង្ហាញ​ការ​សាក​ល្បង​រឿង​​ដែល​គិត​ថា​មិន​អាច​ទៅ​រួច​មួយ​ចំនួន ដូច​ជា​បោះ​បាល់​​ចូល​ក្នុង​កង​រង្វង់​ពី​លើ​កំពូល​អគារ ឬ​ឧទ្ធម្ភាគចក្រ​ជា​ដើម៕​​

ចុចអាន ៖ បង្ហាញមុខ YouTuber កើបលុយបានច្រើនជាងគេប្រចាំឆ្នាំ ២០១៩

ប្រភព៖ Straits Times ប្រែ​សម្រួល៖ សុខហេង

មតិយោបល់