• 2019-12-19 07:46:28
  • ព័ត៌មាន

PewDiePie ប្រាប់ហេតុផលឈប់ផលិតវីដេអូ YouTube

  • 2019-12-19 07:46:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗកន្លងទៅនេះ តារា YouTuber ដ៏ល្បីឈ្មោះ PewDiePie បានប្រកាសឈប់សម្រាកពីការផលិតវីដេអូ YouTube មួយរយៈ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២០ ខាងមុខ។

បច្ចុប្បន្ននេះ Channel “PewDiePie” មានចំនួន Subscriber រហូតដល់ទៅ ១០២លាននាក់ ច្រើនបំផុតលំដាប់លេខ២ លើគេហទំព័រ YouTube នេះ។

គួរឲ្យដឹងដែរថា PewDiePie ដែលមានឈ្មោះពិតថា Felix Arvid Ulf Kjellberg បានធ្វើការ Upload វីដេអូរបស់ខ្លួនជារៀងរាល់ថ្ងៃ អស់រយៈពេល ១០ឆ្នាំមកហើយ ដើម្បីមប្រើដល់អ្នកគាំទ្រ និងបន្តភាពជោគជ័យរបស់ខ្លួន។ មិនតែប៉ុណ្ណោះ សូម្បីតែថ្ងៃរៀបមង្គលការ និងដំណើរកម្សាន្តក្រែបទឹកឃ្មុំជាមួយភរិយាថ្មីថ្មោង ក៏លោកបានផលិតវីដេអូទាំងនោះ មកចែកជូនអ្នកគាំទ្រទស្សនាដែរ។

យ៉ាងណាមិញ នៅក្នុងវីដេអូថ្មីចុងក្រោយបង្អស់របស់ PewDiePie លោកបានប្រាប់ពីមូលហេតុដែលសម្រេចចិត្តឈប់ផលិតវីដេអូ YouTube មួយរយៈថា "ខ្ញុំមិនចង់មើលឃើញខ្លួនឯងនៅពេល ១០ឆ្នាំខាងមុខទៀតធ្វើរឿងដដែលៗ ដែលខ្ញុំកំពុងធ្វើឡើយ។ ទោះជាខ្ញុំចូលចិត្តធ្វើវាខ្លាំងក៏ដោយ តែខ្ញុំមិនចង់ឃើញជីវិតខ្ញុំទៅ ២០ឆ្នាំទៀត ដែលផលិតតែវីដេអូ YouTube ហើយមិនដែលធ្វើអ្វីផ្សេងឡើយ”៕

ប្រភព៖ theverge ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់