- 2019-12-19 03:56:03
- ព័ត៌មាន
ព្រះអាទិត្យស្ងប់ស្ងាត់រយៈពេល ២៦៤ ថ្ងៃជាប់គ្នាហើយ
- 2019-12-19 03:56:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះអាទិត្យស្ងប់ស្ងាត់រយៈពេល ២៦៤ ថ្ងៃជាប់គ្នាហើយ
ចន្លោះមិនឃើញ
ព្រះអាទិត្យមានសភាពស្ងប់ស្ងាត់ខុសពីធម្មតា ហើយក្នុងរយៈពេល ២៦៤ ថ្ងៃមកហើយ គេមិនប្រទះឃើញនូវ Sunspots នោះឡើយ។ Sunspots គឺជាបាតុភូតមួយកើតមានលើស្រទាប់ព្រះអាទិត្យ ដែលមានភាពពណ៌ខ្មៅងងឹតជាងអ្វីដែលនៅជុំវិញ។
នៅឆ្នាំ ២០០៨ គេមិនប្រទះឃើញបាតុភូត Sunspots រយៈពេលសរុប ២៦៨ ថ្ងៃជាប់គ្នា ដែលវាជាកំណត់ត្រាវែងជាងគេមួយដែលព្រះអាទិត្យមិនមាន Sunspots។ ប្រសិនបើនៅឆ្នាំ ២០១៩ នេះព្រះអាទិត្យបន្តមិនមាន Sunspots រយៈពេល ៤ ថ្ងៃបន្ថែមទៀត មានន័យថាវានឹងបង្កើតបានកំណត់ត្រាថ្មីមួយទៀត។
ការដែលព្រះអាទិត្យមិនមានសកម្មភាពនៃបាតុភូត Sunspots ជារឿងធម្មតាមួយ ប៉ុន្តែវាអាចជាការឲ្យតម្រុយថាព្រះអាទិត្យកំពុងឈានទៅកាន់បាតុភូត "Solar Minimum” បន្ទាប់។ កន្លងទៅ Pual Dorain ឧតុវិទូនៃ Vencore Weather រំពឹងថាបាតុភូត "Solar Minimum” បន្ទាប់នឹងកើតមាននៅឆ្នាំ ២០១៩ ឬ ២០២០។ Solar Minimum ជាបាតុភូតមួយដែល Sunspots កម្រកើតមាននៅលើព្រះអាទិត្យ។
Solar Minimum នេះធ្លាប់បានកើតមាននៅក្នុងឆ្នាំ ១៦៤៥ ម្ដងដែរ ដោយក្រុមអ្នកវិទ្យាសាស្ត្របានហៅបាតុភូតនោះថា "Maunder Minimum” ដែលវាកើតមានចាប់ពីឆ្នាំ ១៦៤៥ ដល់ ១៧១៥។ Maunder Minimum បានបណ្ដាលឲ្យសីតុណ្ហភាពលើផែនដីធ្លាក់ចុះយ៉ាងគំហុក ដែលគេបានចាត់ទុកវាជាយុគសម័យទឹកកកតូច (Little Ice Age)។ មានអ្នកជំនាញមួយចំនួនបានយល់ឃើញថាយុគសម័យទឹកកកតូចស្រដៀងគ្នានេះ អាចនឹងវិលត្រឡប់មកម្ដងទៀត៕