• 2019-12-17 06:20:47
  • ព័ត៌មាន

TIME ប្រកាស​ឈ្មោះ​ផលិតផល​បច្ចេកវិទ្យា​ល្អ​បំផុត​ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ

  • 2019-12-17 06:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដី​ល្បី​ឈ្មោះ TIME Magazine ​បាន​ធ្វើ​ការ​ប្រកាស​និង​វាយ​តម្លៃ​នូវ​ផលិតផល​បច្ចេកវិទ្យា​ល្អ​បំផុត​ដាច់​គេ​ទាំង ១០ សម្រាប់​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ។

ក្នុង​នោះ​ចំណាត់ថ្នាក់​កំពូល​បាន​ទៅ​លើ​ថេបប្លែត iPad របស់​ក្រុមហ៊ុន Apple ដែល​បាន​ប្រកាស​កាល​ពី​ឆ្នាំ ២០១០ រាប់​ចូល​ជា​ឧបករណ៍​ដ៏​ពិសេស​មួយ​បាន​ផ្លាស់ប្តូរ​ពិភពលោក​ទាំង​មូល។ មក​ទល់​ពេល​បច្ចុប្បន្ន​ប្រភេទ​ឧបករណ៍​នេះ​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ ហើយ​ធ្វើ​ការ​អភិវឌ្ឍ​រូបរាង បច្ចេកវិទ្យា កម្លាំង​ម៉ាស៊ីន រហូត​ដល់​គាំទ្រ​ការ​ប្រើប្រាស់ Apple Pencil ថែម​ទៀត​ផង។

លេខ​ពីរ​គឺ​រថយន្ត Tesla Model S ដែល​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ឆ្នាំ ២០១២។ វា​ជា​រថយន្ត​អគ្គិសនី​ដំបូង​បង្អស់​លេច​មុខ​នៅ​ទឹកដី​សហរដ្ឋអាមេរិក ហើយ​សេរ៊ី​ចុង​ក្រោយ​ប្រកាស​កាល​ពី​ខែ​មេសា ឆ្នាំ ២០១៩ មាន​ថាមពល​ផ្ទុក​បាន​យូរ រៀងរាល់​ការ​សាក​មួយ​ពេញ​ម្តង​ធ្វើ​ដំណើរ​បាន ៦០០ គីឡូម៉ែត្រ​ឯ​ណោះ។

ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅ​លើ Raspberry Pi ​ជា Board នៃ​កុំព្យូទ័រ​ខ្នាត​តូច​ប្រកាស​ឡើង​កាល​ពី​ឆ្នាំ ២០១២ ដោយ​កម្មវិធី​រៃអង្គាស Raspberry Pi Foundation របស់​អង់គ្លេស។ Board ខ្នាត​តូច​នេះ មាន​ផ្ទុក​នូវ CPU, Memory និង​កាត​ក្រាហ្វិក​ដូច​ម៉ាស៊ីន​កុំព្យូទ័រ​មួយ​អ៊ីចឹង​ដែរ ប៉ុន្តែ​គ្រប់ Sepcs វា​គាំទ្រ​ការ​ដំណើរការ​ត្រឹម​លក្ខណៈ​ខ្នាត​តូច​ប៉ុណ្ណោះ។

+ចំណាត់ថ្នាក់​ទាំង ១០ មាន​ដូច​ខាង​ក្រោម៖​

  • Apple iPad (២០១០)
  • Tesla Model S (២០១២)
  • Raspberry Pi (២០១២)
  • Google Chromecast (២០១៣)
  • DJI Phantom (២០១៣)
  • Amazon Echo (២០១៤)
  • Apple Watch (២០១៥)
  • Apple AirPods (២០១៦)
  • Nintendo Switch (២០១៧)
  • Xbox Adaptive Controller (២០១៨)

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់