• 2019-12-17 03:57:57
  • ព័ត៌មាន

គ្រប់គ្នាឆ្ងល់ Tesla Cybertruck អត់មានកញ្ចក់ចំហៀង មើលក្រោយយ៉ាងម៉េច ការពិតបែបនេះសោះ!

  • 2019-12-17 03:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តភីកអាប់អគ្គិសនី Tesla Cybertruck បានទាក់ទាញចំណាប់អារម្មណ៍មនុស្សទូទាំងពិភពលោក ទាំងអ្នកដែលស្រលាញ់ និងមិនស្រលាញ់រថយន្តភីកអាប់តែម្តង។ មិនតែប៉ុណ្ណោះ ថ្មីៗនេះមានរឿងចម្រូងចម្រាស់ជាច្រើននិយាយអំពីវា ហើយក្នុងនោះក៏មានរឿងគួរឲ្យងឿតឆ្ងល់មួយដែរ ទាក់ទងនឹងកញ្ចក់មើលចំហៀង។

ជាការពិតណាស់ រថយន្ត Cybertruck មិនមានកញ្ចក់មើលចំហៀង ដូចរថយន្តធម្មតាឡើយ។ ផ្ទុយទៅវិញ វាប្រើកាមេរ៉ាជំនួសវិញ។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាមួយនេះមិនទាន់ស្របច្បាប់ឡើយនៅសហរដ្ឋអាមេរិក ប៉ុន្តែវាអាចនឹងផ្លាស់ប្តូរនៅពេលអនាគត។

ទោះជាយ៉ាងណា មនុស្សជាច្រើននៅតែងឿងឆ្ងល់ថា តើកាមេរ៉ាដែលជំនួសកញ្ចក់មើលចំហៀងនោះ ស្ថិតនៅត្រង់ណា? យ៉ាងណាមិញ អរគុណដល់ការបង្ហោះលើបណ្តាញសង្គម Twitter មួយ ធ្វើឲ្យគ្រប់គ្នាដឹងពីទីតាំងរបស់កាមេរ៉ានោះ ដោយវាស្ថិតនៅលើកាងកាតាប៊ូចំហៀងនៃកង់មុខ ហើយបើមិនចាប់អារម្មណ៍ទេ ច្បាស់ជាមើលមិនដឹងឡើយ។

ការដាក់បង្កប់កាមេរ៉ាមើលចំហៀងនៅត្រង់នេះ មិនត្រឹមតែមើលទៅឡូយប៉ុណ្ណោះទេ ថែមទាំងជួយដល់ការបើកបរមិនឲ្យចាញ់ខ្យល់ (Aerodynamics) ទៀតផង៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់