• 2019-12-13 08:26:37
  • ព័ត៌មាន

ប្រទេសជិតខាងកម្ពុជា មើលរឿងអាសអាភាសយូរជាងគេនៅ ២០១៩ នេះ

  • 2019-12-13 08:26:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​សាយ​អាស​អាភាស​ដ៏​ធំ​​​មួយ​គឺ Pornhub បាន​បង្ហាញ​តួ​លេខ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ បូក​សរុប​សម្រាប់​ឆ្នាំ ២០១៩ នេះ។

របាយការណ៍​ឈ្មោះ​ថា​ "The 2019 Year in Review” បង្ហាញ​ថា​នៅ​ឆ្នាំ​នេះ​ ប្រទេស​ថៃ​ជាប់​ជា​ប្រទេស​ដែល​ចំណាយ​ពេល​ទស្សនា​រឿង​អាស​អាភាស​​យូរ​ជាង​គេ ដែល​ជា​មធ្យម​ចំណាយ​ពេល ១១ នាទី និង ២១ វិនាទី ថយ​ចុះ ១២ វិនាទី ធៀប​នឹង​ឆ្នាំ ២០១៨។ ចំណែក​លេខ ២ បាន​ទៅ​លើ​ហ្វីលីពីន​​​ចំណាយ​ពេល ១១ នាទី និង ៩ វិនាទី ហើយ​លេខ​បី​គឺ​ប្រទេស​ហុល្លង់​ដែល​ចំណាយ​ពេល​ ១០ នាទី ៣៨ វិនាទី។

ប្រទេស​ដែល​ស្ថិត​នៅ​បាត​តារាង​មាន​ អេស្ប៉ាញ ជប៉ុន និង​រុស្សី ដែល​ចំណាយ​ពេល​​ជា​មធ្យម​ពី ៨ ទៅ ៩ នាទី ប៉ុន្តែ​រយៈពេល​ដែល​ចំណាយ​របស់​ប្រទេស​ទាំង​ ៣ គឺ​មាន​ការ​កើន​ឡើង​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ ២០១៨៕

ចុចអាន ៖ មានតែស្មាតហ្វូនមួយគត់ ដែលត្រូវគេស្វែងរកច្រើនជាងគេនៅឆ្នាំ ២០១៩ នេះ

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់