• 2019-12-13 01:53:45
  • ព័ត៌មាន

អ្នកប្រកួតផ្តាច់ព្រ័ត្រ PUBG MOBILE រដូវកាលថ្មី សប្បាយបាញ់ខ្លាំងលើ vivo NEX 3

  • 2019-12-13 01:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន vivo ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ជា​ផ្លូវ​ការ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ហ្គេម​វគ្គ​ផ្តាច់​ព្រ័ត្រ​រដូវ​កាល​ថ្មី PUBG MOBILE Club Open 2019 Fall Split បាន​ផ្តល់​នូវ​សមត្ថភាព​កាន់ តែ​ខាំ្លង​ក្លា​បន្ថែម​ទៀត​សម្រាប់​អ្នក​លេង​ហ្គេម​ជា​ច្រើន នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ១ ខែ​ធ្នូ ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​កក្រើក​នេះ ក្រុមហ៊ុន​ដែល​នាំ​មុខ​គេ​នេះ បាន​នាំ​យក​នូវ​ស្មាតហ្វូន​ស៊េរី​ថ្មី NEX 3 ដែល​មាន​សមត្ថភាព​ខ្លាំងក្លា​បំផុត​ក្នុង​ការ​ជួយ​ពួក​គេ​នៅ​ក្នុង​ការ​លេង​ហ្គេម​បាន​យ៉ាង​រលូន​បំផុត។ នៅ​ក្នុង​ការ​ប្រកួត​នេះ​មាន ១៦​ ក្រុម ដែល​​ធ្វើ​ការ​ប្រកួត​ដើម្បី​ដណ្ដើម​យក​ប្រាក់​រង្វាន់​សរុប​ដល់​ទៅ ២,៥ លាន​ដុល្លារ​អាមេរិក។

NEX 3 គឺជាស្មាតហ្វូនថ្នាក់ប្រណិត Flagship ម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន vivo ស្ថិតនៅក្នុងគ្រួសារនៃត្រកូល NEX series ហើយបើក្រឡេកមើលទៅលើការ​​ឌីហ្សាញ​រូប រាងរបស់ស្មាតហ្វូននេះវិញ គឺ​ពិតជាមានភាពច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេជាច្រើនទៀត ដែលនឹងធ្វើការពង្រឹងទៅលើសមត្ថភាពរបស់អ្នកលេងហ្គេមអោយឈានទៅដល់កម្រិតកំពូលនៅក្នុងការប្រកួតនេះថែមទៀត។ ស្មាតហ្វូន NEX 3 ភ្ជាប់ជាមួយនឹងមុខងារ Gaming Optimizer ដែលធ្វើការបង្កើនល្បឿនទៅលើការលេងហ្គេមកាន់តែប្រសើរជាងមុន និងអស្ចារ្យជាងមុនដែលពួកគេនឹកស្មានមិនដល់។

ការភ្ជាប់ជាមួយនឹងមុខងារក្នុងការលេងហ្គេមកាន់ខ្លាំងក្លាជាងមុនសម្រាប់ជួយអោយអ្នកលេងហ្គេមឈ្នះក្នុងការប្រកួត​ ​ស្មាតហ្វូន​ស៊េរីថ្មី NEX 3 នេះមានការ Upgrade ទៅលើមុខងារក្នុងការលេងហ្គេមជាច្រើនតាមរយៈការផ្តល់នូវ Functions ជាច្រើនដូចជា Multi-Turbo Engine ដែលមានការបញ្ចូលគ្នានូវ Game Turbo, Center Turbo, Cooling Turbo និង AI Turbo ដែលធ្វើអោយអ្នកលេងហ្គេមជាច្រើនទទួលបាននូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យមិនធម្មតានោះទេ។

ស្មាតហ្វូន NEX 3 នេះមានភ្ជាប់ជាមួយនឹងមុខងារ Turbo Mode ដែលរចនាឡើងយ៉ាងពិសេសសម្រាប់ហ្គេម PUBG MOBILE នេះ។ នៅពេលដែលមុខងារនេះបើកដំណើរការនោះ សម្រាប់មុខងារ Display Optimization នឹងធ្វើការទ្រទ្រង់ដល់ទៅកម្រិត PUBG MOBILE ជាមួយនឹងកម្រិត frame rate ខ្ពស់ក្នុងការប្រើប្រាស់ថែមទៀត។ នេះគឺជាមុខងារផ្តាច់មុខដែលជាការសហការគ្នារវាងក្រុមហ៊ុនVIVO និងក្រុមហ៊ុន PUBG MOBILE ។ ស្មាតហ្វូននេះក៏មានភ្ជាប់ជាមួយនឹងមុខងារ Ultra Game Mode ដែលធ្វើការបិទទៅលើ messages និង alerts ដែលធ្វើអោយអ្នកលេងហ្គេមជាច្រើនអាចធ្វើការផ្តោតតែទៅលើការលេងហ្គេមនឹងធ្វើអោយពួកគេទទួលបានជ័យជំនះផងដែរ។

សម្រាប់មុខងារកំពូលៗជាច្រើនទៀតនៅលើស្មាតហ្វូន NEX 3 នេះមានដូចជាការប្រើប្រាស់ជាមួយនឹងអេក្រង់ទឹកធ្លាក់គែមកោង Waterfall FullView™ Display ដែលមានអេក្រង់ធំដល់ទៅ 99.6% បើធៀបជាមួយនឹងតួខ្លួនរបស់ស្មាតហ្វូននេះ។ វានឹងធ្វើឲ្យ​អ្នកលេងហ្គេមទទួលបាននូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យដែលពួកគេនឹកស្មានមិនដល់ថែមទៀត ស្មាតហ្វូន NEX 3 នេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ ៦៤MP Main Camera ជាមួយនឹង ១៣MP Wide-Angle Camera និង ១៣MP Telescopic Camera ។ វាទ្រទ្រង់ទៅលើមុខងារជាច្រើនដែលធ្វើអោយរូបភាពនេះច្បាស់កម្រិត HD និងការថតបានយ៉ាងស្រស់ស្អាតងាយស្រួលមែនទែន។

រលកសញ្ញា Dual Wi-Fi ដែលធ្វើអោយការលេងហ្គេមដំណើរការបានយ៉ាងរលូនជា​មួយ​នឹងបច្ចេកវិទ្យា dual WLAN Acceleration technology នៅលើស្មាតហ្វូនស៊េរីថ្មី NEX 3 នេះដែលប្រើប្រាស់នូវរលកសញ្ញា dual WiFi signal networks នៅក្នុងពេលតែមួយដែលធ្វើអោយការលេងហ្គេមគឺដំណើរការបានយ៉ាងរលូនដោយគ្មានការពន្យារពេល ឬរអាក់រអួលអ្វីនោះទេ។ វាគឺពិតជាល្អមែនទែនសម្រាប់ការលេងហ្គេមប្រភេទ PUBG Mobile នេះ។ ស្មាតហ្វូន NEX 3 នេះមានភ្ជាប់ជាមួយនឹង 2.4GHz និង 5GHz WiFi និងប្រើប្រាស់នូវ algorithms កម្រិតខ្ពស់ក្នុងការបង្កើនទៅលើការដំនើរការក្នុងបណ្តាញ Network ដើម្បីកាត់បន្ថយទៅលើការពន្យារពេល និងបង្កើនទៅលើល្បឿនក្នុងការដោនឡូតថែមទៀត។ នៅពេលដែលបច្ចេកវិទ្យា Dual WLAN Acceleration technology នេះដំណើរការនោះ វានឹងពង្រឹងទៅលើល្បឿននៃការលេងហ្គេមកាន់តែប្រសើរជាងមុន។

ស្មាតហ្វូន NEX 3 នេះធ្វើការបង្កើនទៅលើល្បឿនក្នុងការដោនឡូតដល់ទៅ ១៥០០+Mbps និងល្បឿនក្នុងការ upload ដល់ទៅ ១៤០+Mbps ។ តាមការបញ្ជាក់នៅក្នុងបន្ទប់ពិសោធន៍នោះ កម្រិត Latency របស់វាមានការធ្លាក់ចុះ ២៥% ដែលធ្វើឲ្យការលេងហ្គេមគឺរលូនខ្លាំងមែនទែន។ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Snapdragon 855 Plus និង UFS 3.0 high-speed flash memory ដែលធ្វើឲ្យការគណនាកាន់តែរលូន និងការដំណើរការទៅលើមុខងារ multitasking បានល្អជាងមុន និងការបង្កើនប្រសិទ្ធិភាពលឿនជាងមុនដល់ទៅ ១១០% ។ ស្មាតហ្វូន NEX 3 ក៏ប្រើប្រាស់នូវម៉េមូរីទំហំ 8GB+256GB storage ផងដែរ។ ស្មាតហ្វូន NEX 3 នេះមានភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ ៤៥០០ mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 22.5W Vivo FlashCharge និងបច្ចេកវិទ្យា C-DRX power-saving technologies ថែមទៀត៕

មតិយោបល់