• 2019-11-27 02:16:44
  • ព័ត៌មាន

ដាក់​កំហិត​ត្រឹម​ថ្ងៃ​ទី ៥ ធ្នូ បើ​មិន​បាន ១៤ លាន​ដុល្លារ Hacker នឹង​លុប​ឯកសារ​ចោល​ទាំង​ស្រុង

  • 2019-11-27 02:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ Hacker មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​បាន​ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​ប្រព័ន្ធ​ Network នៃ​គេហដ្ឋាន​សម្រាប់​មើល​ថែទាំ​អ្នក​ជំងឺ​ចំនួន ១១០ ទីតាំង​នៅ​សហរដ្ឋអាមេរិក ហើយ​កំពុង​ធ្វើ​ការ​ទាមទារ​ប្រាក់​ថ្នូរ​ប្រមាណ ១៤ លាន​ដុល្លារ​ទូទាត់​ជា​រូបិយប័ណ្ណ​ឌីជីថល Bitcoin។

បើ​តាម​ការ​ឆ្លើយតប​នៃ​ភ្នាក់ងារ​ការពារ​សុវត្ថិភាព​លើ​អ៊ីនធឺណិត Virtual Care Provider Inc នៅ​រដ្ឋ Wisconsin និយាយ​ថា​ Hacker ​បាន​ប្រើប្រាស់​មេរោគ (Malware) ​ម្យ៉ាង​ឲ្យ​ឈ្មោះ Ryuk ក្នុង​ការ​វាយប្រហារ​និង​ Encrypt ទុក​រាល់​ទិន្នន័យ​ទាំង​អស់។

ប្រភព​បន្ត​វា​បាន​ប៉ះពាល់​ដល់​កុំព្យូទ័រ​ប្រមាណ ៨០ ០០០ គ្រឿង ដែល​កំពុង​បម្រើ​សេវាកម្ម​ដល់​គេហដ្ឋាន​មើល​ថែ​ទាំ​អ្នក​ជំងឺ ១១០ ទីតាំង​នៅ​ទូទាំង ៤៥ រដ្ឋ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក។ Hacker បាន​គ្រប់គ្រង​នូវ​រាល់​ទិន្នន័យ​ព័ត៌មាន​ទាក់ទង​នឹង​អ្នក​ជំងឺ ​មិន​ថា​តែ​កំណត់ត្រា​វេជ្ជសាស្ត្រ ថ្លៃ​ចំណាយ លេខ​ទូរសព្ទ និង​អ៊ីមែល​ជា​ដើម។

ជាង​នេះ​ Hacker ក៏​បាន​ដាក់​កំហិត ដោយ​ទទួល​ Bitcoin ជា​ថ្នូរ​មុន​ថ្ងៃ​ទី ៥ ធ្នូ បើ​ពុំ​ដូច្នោះ​ទេ​ឯកសារ​ទាំង​អស់​នឹង​ត្រូវ​លុបចោល​ទាំង​ស្រុង៕​

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់