- 2019-11-15 08:54:59
- ព័ត៌មាន
មកស្គាល់វាគ្មិនខ្លឹមៗ បង្ហាញមុខក្នុងមហាសន្និបាតលំដាប់ពិភពលោក Social Media Week នៅភ្នំពេញថ្ងៃទី ១
- 2019-11-15 08:54:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់វាគ្មិនខ្លឹមៗ បង្ហាញមុខក្នុងមហាសន្និបាតលំដាប់ពិភពលោក Social Media Week នៅភ្នំពេញថ្ងៃទី ១
ចន្លោះមិនឃើញ
Social Media Week គឺជាមហាសន្និបាតលំដាប់ពិភពលោកដែលប្រមូលផ្ដុំដោយវាគ្មិនជាអ្នកជំនាញបច្ចេកវិទ្យា និងបុគ្គលជោគជ័យល្បីៗប្រមាណជាង ១ ម៉ឺននាក់មកពីជុំវិញពិភពលោក ដើម្បីចែករំលែកចំណេះដឹង ប្រសិទ្ធិភាពនៃការប្រើប្រាស់បណ្តាញសង្គម ទីផ្សារឌីជីថល និងអត្ថប្រយោជន៍នៃការភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោក។
មហាសន្និបាតលំដាប់ពិភពលោកនេះបានមកដល់កម្ពុជាជាលើកដំបូង ដែលជាការរៀបចំឡើងដោយក្រុមហ៊ុន VR Event Planner Co., Ltd ជាក្រុមហ៊ុនរៀបចំគម្រោង និងកម្មវិធីឈានមុខនៅកម្ពុជា ដែលកម្មវិធីនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ពោលនៅថ្ងៃទី ១៦ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) និងថ្ងៃទី ១៧ ខែវិច្ឆិកា នៅផ្សារទំនើប អ៊ីអន សែនសុខ។
សម្រាប់ថ្ងៃទី ១ នឹងមានការចូលរួមពីវាគ្មិនជាបុគ្គលបច្ចេកវិទ្យា និងបុគ្គលជោគជ័យដែលមានដូចជា ៖
លោក ឈន់ សកល នាយកផ្នែកទីផ្សាររបស់ TrueMoney Cambodia។
កញ្ញា រិទ្ធី លំអរពេជ្រ ជាអ្នកមានជំនាញច្រើនក្នុងវិស័យភាពយន្ត ដូចជាអ្នកផលិតខ្សែភាពយន្ត អ្នកច្នៃប្រឌិតបែបវប្បធម៌ អ្នកបង្កើតកម្មវិធីមហោស្រព អ្នកផ្សព្វផ្សាយ និងអ្នកដឹកនាំរឿងជាដើម។
មហាសន្និបាត Social Media Week Phnom Penh នឹងរៀបចំឡើងក្រោមប្រធានបទ «ប្រព័ន្ធបណ្តាញសង្គម៖ គំនិត ឬ ឱកាស» (Social Media: Opinion or Opportunities) ពិភាក្សាអំពីនិន្នាការនៃការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម និងគន្លឹះទាញយកអត្ថប្រយោជន៍ពីបណ្ដាញសង្គមឲ្យលើសពីការប្រើប្រាស់ក្នុងការទំនាក់ទំនងធម្មតា៕