• 2019-11-08 06:17:46
  • ព័ត៌មាន

Apple Watch នៅ​តែ​ជា​ស្តេច​នាឡិកា​ឆ្លាតវៃ​នៅ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩

  • 2019-11-08 06:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​អី​ទីផ្សារ​ស្មាតហ្វូន​ហាក់​មិន​សូវ​មាន​ការ​កើន​ឡើង តែ​បែរ​បង្វែរ​ទៅ​មើល​ការ​លក់​ចេញ​នាឡិកា​ឆ្លាតវៃ សម្រាប់​តួ​លេខ​នាំ​ចេញ​សរុប​នា​ត្រីមាស​ទី ៣ ឆ្នាំ ២០១០៩ នេះ​គឺ​មាន​ភាព​វិជ្ជមាន​បន្ត​ទៀត​ហើយ។

តាម​របាយការណ៍​ពី Strategy Analytics ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​ការ​លក់​ចេញ​នាឡិកា​ឆ្លាតវៃ​សរុប​ប្រមាណ ១៤ លាន​គ្រឿង ដោយ​ជា​តួ​លេខ​កើន​ឡើង​ ៤២ ភាគរយ​ធៀប​នឹង​ពេល​ដដែល​នា​ឆ្នាំ ២០១៨។

Apple នៅ​តែ​ឈរ​ចំណាត់ថ្នាក់​កំពូល​ក្រោយ​នាំ​ចេញ Apple Watch ​បាន ៦,៨ លាន​គ្រឿង កើន​ឡើង​ពី ៤,៥ លាន​គ្រឿង​នៅ​ឆ្នាំ​ចាស់ ក្តោបក្តាប់​ទីផ្សារ​សរុប​ ៤៧,៩ ភាគរយ។ ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung ក៏​ទទួល​បាន​ការ​កើន​ឡើង​ពុំ​ធ្លាប់​មាន ដោយ​កើន​ពី ១,១ លាន​គ្រឿង មក​ទល់ ១,៩ លាន​គ្រឿង ស្មើ​នឹង​កំណើន​ដល់​ទៅ ៧៣ ភាគរយ។

ក្រុមហ៊ុន Fitbit ដែល Google ទើប​ទិញ​យក​កាល​ពី​ពេល​ថ្មីៗ​នេះ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៣ នាំ​ចេញ​បាន ១,៦ លាន​គ្រឿង​ក្តោបក្តាប់​ចំណែក​ទីផ្សារ​រួម ១១,៣ ភាគរយ។ រី​ឯ​ផលិតផល​សេសសល់​របស់​ស្លាកយីហោ​ដទៃ​ទៀត​មាន ៣,៩ លាន​គ្រឿង​ស្មើ​នឹង ២៧,៥០ ភាគរយ៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់