• 2019-11-08 01:49:52
  • ព័ត៌មាន

ទីបំផុតដឹងហើយថាកាមេរ៉ា iPhone 11 Pro ទទួលបានតំណែងលេខប៉ុន្មាន

  • 2019-11-08 01:49:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DxOMark បាន​បញ្ចេញ​នូវ​ការ​វាយ​តម្លៃ​ថ្មី​ចុង​ក្រោយ​បំផុត​អំពី​ iPhone 11 Pro និង iPhone 11 Pro Max។ ដោយ​សារ​តែ​ស្មាតហ្វូន​ទាំង​ពីរ​មាន​កាមេរ៉ា និង​បន្ទះ​ឈីប​ដូច​គ្នា ដូច​នេះ​ចំពោះ​ការ​ថត​រូប​និង​វីដេអូ​គឺ​មាន​លទ្ធផល​ដូច​គ្នា។

ក្រុម​ការងារ​ជំនាញ​ខាង​ធ្វើ​តេស្ត​សមត្ថភាព​កាមេរ៉ា​ បាន​ផ្ដល់​ពិន្ទុ​សរុប​ដល់ iPhone ភ្នែក​បី​ចំនួន ១១៧ ពិន្ទុ ដែល​គ្រប់​គ្រាន់​អាច​ឲ្យ​វា​ឈរ​នៅ​តំណែង​លេខ​ ៣ ជា​មួយ​ Galaxy Note10+។ យ៉ាងណាក្ដី​​វា​មាន​ពិន្ទុ​តិច​ជាង Huawei Mate 30 Pro និង Xiaomi Mi CC9 Pro ដែល​ទើប​ប្រកាស​ថ្មីៗ។

ដូច​ជា​ការ​រំពឹង​ទុក​គឺ iPhone 11 Pro អាច​ផលិត​រូប​ភាព​មាន​ដិត​ល្អ និង​មាន​ Exposure ​ត្រឹម​ត្រូវ​តាម​បរិយាកាស, Wide Dynamic Range និង​ពណ៌​ក៏​ដូច​គ្នា​នឹង​ពណ៌​ពិតៗ​ផង​ដែរ។ បន្ថែម​ពី​នេះ​កាមេរ៉ា​ Ultra-Wide របស់​វា​ទទួល​បាន​ការ​សរសើរ​​លើ​ Detail ល្អ, មាន​ Wide Dynamic Range ខ្លាំង និង​មិន​សូវ​ទាញ​រូប​ភាព​​ខ្លាំង​ឡើយ។

​គួរ​សោក​ស្ដាយ​គឺ​គ្រាប់​ Noise នៅ​គ្រប់​ស្ថានភាព​នៃ​ពន្លឺ និង​ការ​បាត់​បង់​ Detail ពេល​ Zoom ចូល ធ្វើ​ឲ្យ​ iPhone 11 Pro មិន​អាច​ទទួល​ពិន្ទុ​បាន​ច្រើន​ពី DxOMark។

ការ​ថត​វីដេអូ​គឺ​ល្អ​​បំផុត ដោយ​មាន​ Wide Dynamic Range មាន​ភាព​ច្បាស់​ល្អ និង​រក្សា​លំនឹង​បាន​ខ្លាំង។ ចំណុច​ខ្សោយ​គឺ​បញ្ហា​ White Balance ប៉ុន្តែ​យ៉ាង​ណា​វា​នៅ​អាច​ទទួល​បាន​ពិន្ទុ ១០២ ចំពោះ​ការ​ថត​វីដេអូ៕

ចុចអាន ៖ មិន​ចង់​ក៏​ត្រូវ​តែ​បង្ខំ​ឡើង​ដែរ ព្រោះ​កំណែ​ iOS ចាស់ ២ ត្រូវ Apple បិទ​ចោល​ហើយ

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់